681 ezgif.com resize
Swift cc time

អាជ្ញាធររកឃើញ«ម្សៅលាបខ្លួនទារក​-កុមារ»១២ប្រភេទផ្ទុកសារធាតុគីមីបង្កជំងឺមហារីក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) បានប្រកាសរកឃើញម្សៅលាបខ្លួនទារក និង កុមាដែលចរាចរនៅលើទីផ្សារកម្ពុជាចំនួន១២ប្រភេទ មានផ្ទុកសារធាតុគីមី អាសបេស្តុស (Asbestos) ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពមនុស្ស ជាពិសេស គឺអាចបង្កជាជំងឺមហារីកដល់អ្នកប្រើប្រាស់។

យោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍បានបង្ហាញថា ម្សៅលាបទារក និង កុមារមួយចំនួនមានផ្ទុកសារធាតុអាបេស្តុស (Asbestos)។ដើម្បីការពារសុខុមាលភាព និង ផលប្រយោជន៍អ្នកប្រើប្រាស់ ជាពិសេសទារកនិងកុមារ ក.ប.ប. សុំឱ្យផ្អាកជាបណ្តោះអាសន្នការនាំចូល និង ចែកចាយ និង ប្រមូលពីទីផ្សារនូវផលិតផលទាំងនោះ។

ក.ប.ប. ទុករយៈពេល ២(ពីរ)សប្តាហ៍ គិតចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យក្រុមហ៊ុនសហការនាំយកនូវសំណាកនៃផលិតផលដែលត្រូវបានរកឃើញថាមានសារធាតុអាសបេស្តុសទៅ វិភាគតបនៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាព និង ការទទួលស្គាល់ជាលក្ខណៈ អន្តរជាតិមុនសម្រេចជាថ្មី៕


Khcct banner

អត្ថបទទាក់ទង