Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

សមាគមពាណិជ្ជកម្មចិនហុងកុង-ម៉ាកាវហៅព័ត៌មានខ្លះ«បំផ្លើសហួសហេតុ»ពីការបោកតាមអ៊ីនធើណេតនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាគមពាណិជ្ជកម្មចិនហុងកុង និង ម៉ាកាវ ប្រចាំនៅប្រទេសកម្ពុជា បានចេញលិខិតចំហរជូនសាធារណជនទាក់ទងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេតនៅអាស៊ីអាគ្នេយ៍។ក្នុងលិខិតនោះ សមាគមបានចាត់ទុកការចុះផ្សាយព័ត៌មានខ្លះ«បំផ្លើសហួសហេតុ»ពីការបោកតាមអ៊ីនធើណេតនៅកម្ពុជា។

ក្នុងលិខិតចំហរ បានកត់សម្គាល់ឃើញថា ការចាប់ខ្លួនមេក្លោង ក្រុមបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណេតនាពេលកន្លងទៅ បាននាំឱ្យមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៃការបោកប្រាស់ តាមប្រព័ន្ធអ៊ីនធើណេត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សមាគមពាណិជ្ជកម្មចិន ហុងកុង និង ម៉ាកាវ នៅកម្ពុជា យល់ឃើញថា មានបណ្តាញព័ត៌មានមួយចំនួនបកស្រាយលើសហួសហេតុបំផ្លើសហួសហេតុពីការពិតមានលក្ខណៈបំភ្លៃដែលទាក់ទងនឹងកម្ពុជា។សម្រាប់សមាគម ស្ថានការណ៍នយោបាយមានស្ថេរភាព សណ្តាប់ធ្នាប់សង្គមមានលក្ខណៈល្អ ប្រជាជនរស់នៅ និងធ្វើការដោយភាពសុខសាន្ត នេះជាការពិតនៃប្រទេសកម្ពុជា។

បើតាមលិខិតដដែល រដ្ឋាភិបាលកម្ពុជា បានបង្កើតប្រាក់ចំណូលសេដ្ឋកិច្ចជាតិមានការកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រមាណ ៧% ក្នុងរយៈពេល៧ឆ្នាំជាប់គ្នានាំឱ្យកម្ពុជា បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនលឿនបំផុតក្នុងតំបន់ និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ហើយវិស័យសេដ្ឋកិច្ច វប្បធម៌ និង វិស័យផ្សេងទៀតក៏ទទួលបានលទ្ធផលល្អដែរ។

តែយ៉ាងណាលិខិតចំហរក៏បានក្រើនរំលឹកសាធារណជនថា៖ “សូមប្រយ័ត្នចំពោះព័ត៌មានជ្រើសរើសបុគ្គលិកក្លែងក្លាយនៅលើបណ្តាញក្រៅប្រទេស ដែលឃោសនាថា បានប្រាក់ខែខ្ពស់ ឬ ព័ត៌មានជ្រើសរើសបុគ្គលិកដែលមានភាពទាក់ទាញផ្សេងទៀតដែលជារឿយៗព័ត៌មានទាំងនេះ គឺជាអន្ទាក់។

ចំពោះស្ថានភាពគ្រាអាសន្ន ណែនាំឱ្យរាយការណ៍ទៅប៉ូលីសក្នុងតំបន់ ឬទាក់ទងទៅស្ថានទូត និងស្ថានកុងស៊ុលចិនប្រចាំប្រទេសក្នុងតំបន់ និង ជូនដំណឹងដល់រដ្ឋបាលពិសេសហុងកុង និងបានបង្កើតប្រព័ន្ធWhats App ពិសេស ដែលជនរងគ្រោះអាចផ្តល់ព័ត៌មាន ឬសម្រាប់សុំជំនួយនៅពេលណាក៏បាន តាមរយៈទូរស័ព្ទ ឬ តាមប្រព័ន្ធអ៊ីនធឺណិត ។

សមាគមពាណិជ្ជកម្មចិន ហុងកុង និង ម៉ាកាវ ស្វាគមន៍មិត្តអ្នកសារព័ត៌មានយកចិត្តទុកដាក់បន្ថែមទៀត ចំពោះប្រទេសកម្ពុជា និង បង្ហាញស្ថានភាពពិតប្រាកដ និង ត្រឹមត្រូវពីកម្ពុជាជូនសាធារណៈជន។ ការរាយការណ៍នូវការពិតនឹងជៀសវាងពាក្យចចាមអារ៉ាមមិនពិត បង្កការភ័យស្លន់ស្លោក្នុងសង្គម និង ជួយបង្កើតបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើង។

លិខិតចំហជាចុងក្រោយបានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែជាមិត្តដែលអាចទុកចិត្តបាន និង ជាដៃគូដ៏ស្មោះស្ម័គ្ររបស់ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនធំ។ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងផ្លូវមួយ និងខ្សែក្រវ៉ាត់មួយជាមួយប្រទេសចំនួន ១៤៩ និង អង្កការអន្តរជាតិ ចំនួន៣២ដែលមានគម្រោងសរុបជាង ៣០០០គម្រោង ជាមួយនឹងទំហំវិនិយោគជិត១ពាន់ពាន់លានដុល្លារ។

សមាគមសង្គត់ធ្ងន់ថា “ពួកយើងគាំទ្រដល់ការឈានទៅមុខនៃការសាងសង់ គម្រោងផ្លូវមួយ និងខ្សែក្រវាត់១ ដើម្បីរក្សាទំនាក់ទំនងល្អរវាងចិន និង អាស៊ាន និង រក្សាមិត្តភាពនៃមិត្តដែកថែបកម្ពុជានិងចិន “៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង