Yearendyearend1140x150

ចិននឹងរៀបចំផែនការបង្កើនការនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិនិងប្រទេសចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង  លោក ZHANG Lubiao (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ អគ្គនាយកមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន លោក ZHANG Lubiao កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានដំណើរបេសសកកម្មមកកម្ពុជា ដើម្បីជួបពិភាក្សាការងារជាមួយឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដោយផ្តោតសំខាន់លើការស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងវិស័យកសិកម្មរបស់កម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការធ្វើទំនើបកម្មកសិកម្មកម្ពុជា-ចិន ក៏ដូចជាដើម្បីបង្កើនការនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិ និងប្រទេសចិន។

នៅក្នុងឱកាសនេះ ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកអំពីផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជា ដូចជា៖ ចេក ស្វាយ អង្ករ ពោត ដំឡូងមី និងស្វាយចន្ទី ជាដើម ក៏ដូចជាបញ្ហាប្រឈមនានាក្នុងការផលិតនិងនាំចេញទៅកាន់ទីផ្សារចិន។

នៅក្នុងឱកាសនោះដែរ លោក ZHANG Lubiao បានជម្រាបអំពីគោលបំណងនៃដំណើរបេសសកកម្មនេះ ដោយផ្តោតសំខាន់លើការស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងវិស័យកសិកម្មរបស់កម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការធ្វើទំនើបកម្មកសិកម្មកម្ពុជា-ចិន ក៏ដូចជាដើម្បីបង្កើនការនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិ និងប្រទេសចិន។

លោកក៏បានចែករំលែកបទពិសោធន៍ដែលបានអនុវត្តនិងទទួលបានលទ្ធផលល្អប្រសើរក្នុងការលើកកម្ពស់វិស័យកសិកម្មនៅប្រទេសចិននិងប្រទេសជិតខាងផងដែរ និងបានលើកជាយោបល់សម្រាប់កម្ពុជាពិចារណាដើម្បីលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា រួមមាន ការបង្កើតក្រុមការងារអន្តរក្រសួងសម្រាប់វិស័យកសិកម្ម ការរៀបចំឱ្យមានក្រុមការងារប្រចាំនៅស្ថានទូតកម្ពុជាដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងវិស័យកសិកម្មជាមួយភាគិចិនបានទាន់ពេលវេលា ការធ្វើឱ្យប្រសើរឡើងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតឱ្យមានតំបន់អនុគ្រោះពន្ធជាដើម ដែលទាំងនេះនឹងជួយទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោកបានលើកផងដែរថា ទំនាក់ទំនងរវាងកម្ពុជានិងចិនមានភាពរឹងមាំនិងល្អប្រសើរតាំងពីយូរលង់ណាស់មកហើយ ហើយភាគីចិនប្តេជ្ញានឹងជួយគាំទ្រនិងធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្មរបស់កម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គណៈប្រតិភូមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ព្រមទាំងការឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង