Cctimesw1140xh150cm copy

បង់ក្លាដេសមានចំណាប់អារម្មណ៍លើការនាំចូលអង្ករកម្ពុជាសម្រាប់បំពេញតម្រូវការទីផ្សារខ្លួន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និង ឯកឧត្តម Mphammed Adbul Hye អគ្គរដ្ឋទូតប្រទេសបង់ក្លាដេសប្រចាំកម្ពុជា (រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា) 

ភ្នំពេញ៖ ក្រសួងកសិកម្មកម្ពុជា ក៏ដូចជាក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានជួបពិភាក្សាជាមួយឯកឧត្តម Mphammed Adbul Hye អគ្គរដ្ឋទូតប្រទេសបង់ក្លាដេសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋានប្រចាំទីក្រុងបាងកកព្រះរាជាណាចក្រថៃឡង់ ដើម្បីពិភាក្សា និងសិក្សាអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងប្រទេសទាំងពីរ និងបំណងនាំអង្ករពីកម្ពុជាទៅកាន់ប្រទសបង់ក្លាដេស។

នៅក្នុងកិច្ចប្រជុំនេះ ភាគីប្រទេសបង់ក្លាដេសបានបង្ហាញអំពីចំណាប់អារម្មណ៍លើអង្ករកម្ពុជា សម្រាប់នាំចូលទៅក្នុងប្រទេសបង់ក្លាដេសដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ដែលបច្ចុប្បន្នប្រទេសបង់ក្លាដេសបាននាំចេញពីប្រទេសផ្សេងៗជាពិសេសប្រទេសឥណ្ឌា ដែលមានតម្រូវការប្រមាណជា ១.៥ លានតោនក្នុងមួយឆ្នាំ។

ដើម្បីឆ្លើយតបទៅនឹងវត្ថុបំណងរបស់ភាគីប្រទេសបង់ក្លាដេស ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកអំពីយន្តការចំនួន៣ ដែលអាចជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសបង់ក្លាដេស មានដូចជា៖ ការធ្វើការនាំចេញតាមយន្តការដែលមានស្រាប់ តាមរយៈសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាស្ថាប័នតែមួយគត់ដែលតំណាងរបស់វិស័យឯកជននៅកម្ពុជា។ ចំណុចទី២ រដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកឡើងថា ភាគីបង់ក្លាដេសអាចធ្វើការវិនិយោគលើការដាំដុះ ការកែច្នៃ និងនាំចេញត្រឡប់ទៅវិញ ដែលការងារនេះមានការលើកទឹកចិត្តលើផ្នែកពន្ធដារ និងការសម្របសម្រួល ពីភាគីពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។

រីឯចំណុចទី៣គឺការបង្កើតក្រុមការងារបច្ចេកទេសរួមសម្រាប់ពិភាក្សាការងារ កិច្ចសហប្រតិបត្តិការ សម្រាប់ការងារសហប្រតិបត្តិការកសិកម្ម និងការនាំចេញអង្ករនៅក្នុងកិច្ចប្រជុំនេះដែរ ឧកញ៉ា ហ៊ុនឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានសម្តែងការគាំទ្រលើការលើកឡើងនូវយន្តការរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលជំរុញឱ្យមានការធ្វើការនាំចេញតាមរយៈយន្តការដែលមានស្រាប់ គឺតាមវិស័យឯកជន និងវិស័យឯកជនរបស់ភាគីកម្ពុជា មានសហព័ន្ធស្រូវអង្ករកម្ពុជា ជាអ្នកតំណាងវិស័យឯកជន និងជាអ្នកសម្របសម្រួល។ នេះជាប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង