Yearendyearend1140x150

រុស្ស៊ីចោទអ៊ុយក្រែនថា«ជាអ្នកបំផ្ទុះគ្រាប់បែក»សម្លាប់អ្នកកាសែតរុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកកាសែតរុស្សីដែលត្រូវបានសម្លាប់ Darya Dugina

មូស្គូ៖ រុស្ស៊ីបានចោទប្រកាន់ "ក្រុមឃាតកពិសេស" របស់អ៊ុយក្រែនថាបានធ្វើការបំផ្ទុះគ្រាប់បែកក្នុងរថយន្តដែលបានសម្លាប់អ្នកកាសែតរុស្សីគឺលោកស្រី Darya Dugina ដែលជាកូនស្រីរបស់អ្នកជាតិនិយមជ្រុលរុស្ស៊ីដ៏មានឥទ្ធិពលម្នាក់ដែលបានគាំទ្រការឈ្លានពានរបស់ទីក្រុងម៉ូស្គូទៅកាន់អ៊ុយក្រែន។

ដោយឡែក ក្រុង គៀវ បានបដិសេធការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃចន្ទ ដោយទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានហៅការចោទប្រកាន់នេះថាជាការឃោសនានយោបាយរបស់រុស្សី។

អាជ្ញាធររុស្សីបាននិយាយថានាង Dugina អាយុ ២៩ ឆ្នាំជាអ្នកអត្ថាធិប្បាយជាមួយប៉ុស្តិ៍ទូរទស្សន៍ជាតិនិយមរុស្ស៊ីបានស្លាប់កាលពីថ្ងៃសៅរ៍នៅពេលដែលឧបករណ៍បំផ្ទុះដែលបានដាក់បង្កប់នៅក្នុងរថយន្ត Toyota Land Cruiser របស់នាងបានផ្ទុះនៅពេលដែលនាងកំពុងបើកបរនៅជាយក្រុងម៉ូស្គូ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ឪពុករបស់នាងឈ្មោះ Alexander Dugin ដែលបានគាំទ្រសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin លើអ៊ុយក្រែន បានប្តូររថយន្តជាមួយកូនស្រីរបស់គាត់ភ្លាមៗមុនពេលផ្ទុះ។ លោក Dugin - ទស្សនវិទូ អ្នកនិពន្ធ និងអ្នកទ្រឹស្តីនយោបាយ ដែលអ្នកខ្លះនៅលោកខាងលិចបានដាក់ឈ្មោះថា "ខួរក្បាលរបស់ពូទីន" ត្រូវបានមនុស្សមួយចំនួនជឿថាជាគោលដៅដែលបានគ្រោងទុកពីឃាតក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ដែលជាអ្នកស្នងតំណែងសំខាន់របស់ក្រុមគិញសម្ងាត់ KGB បាននិយាយថា "ឧក្រិដ្ឋកម្មត្រូវបានរៀបចំ និងប្រព្រឹត្តដោយសេវាកម្មពិសេសរបស់អ៊ុយក្រែន" ។ FSB បាននិយាយថា ពលរដ្ឋអ៊ុយក្រែនម្នាក់ ឈ្មោះ Natalya Vovk បានធ្វើសកម្មភាពបំផ្ទុះនេះ ហើយបន្ទាប់មកបានភៀសខ្លួនទៅកាន់ប្រទេស Estonia ភ្លាមៗ។

FSB បាននិយាយថាជនសង្ស័យឈ្មោះ Vovk និងកូនស្រីអាយុ ១២ ឆ្នាំរបស់នាងបានមកដល់ប្រទេសរុស្ស៊ីក្នុងខែកក្កដា ហើយបានចំណាយពេលមួយខែក្នុងការរៀបចំការវាយប្រហារដោយជួលអាផាតមិននៅក្នុងប្លុកលំនៅដ្ឋានដូចគ្នា និងស្រាវជ្រាវរបៀបរស់នៅរបស់ជនងរងគ្រោះ Dugina ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក៏បានចេញផ្សាយវីដេអូឃ្លាំមើលសុវត្ថិភាពរបស់ឃាតករដែលត្រូវបានចោទប្រកាន់ រួមជាមួយនឹងអត្តសញ្ញាណយោធារបស់នាង ដោយអះអាងថានាងជាទាហានរបស់កងវរសេនាធំ Azov របស់ប្រទេសអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង