Yearendyearend1140x150

អាម៉េរិកចាប់ដៃកូរ៉េខាងត្បូង«ធ្វើសមយុទ្ធ»ទោះបីមានការព្រមានពីកូរ៉េខាងជើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា ជាមួយនឹងការបន្តការហ្វឹកហ្វឺនលើទីលាន ខណៈសម្ព័ន្ធមិត្តព្យាយាមរឹតបន្តឹងការត្រៀមខ្លួនសម្រាប់ការសាកល្បងអាវុធដ៏មានសក្តានុពលរបស់កូរ៉េខាងជើង។

សមយុទ្ធរដូវក្តៅ ដែលប្តូរឈ្មោះជា Ulchi Freedom Shield នៅឆ្នាំនេះ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ១ ខែកញ្ញា សមយុទ្ធនេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ដែលចូលកាន់តំណែងកាលពីខែឧសភា បានប្តេជ្ញាថានឹង "បង្កើនស្ថេរភាពជាថ្មី" ដោយសមយុទ្ធរួមនេះនិងជំរុញការរារាំងប្រឆាំងនឹងការសាកអាវុធរបស់កូរ៉េខាងជើង។

ដោយឡែកសមយុទ្ធកូរ៉េ នឹងអាម៉េរិកត្រូវបានកាត់បន្ថយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែ កូវីដ១៩ ហើយក្នុងនាមជាអ្នកកាន់តំណែងលោក Yoon បានព្យាយាមចាប់ផ្តើមកិច្ចចរចាឡើងវិញជាមួយទីក្រុងព្យុងយ៉ាង ដែលបានហៅសមយុទ្ធនេះថាជាការហាត់សមសម្រាប់ការឈ្លានពានទៅកាន់ទឹកដីកូរ៉េខាងជើង។

មន្ត្រីទីក្រុងសេអ៊ូលបានអះអាងថាប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួននៅពេលខាងមុខនេះ។

សម្រាប់មេដឹកនាំកូរ៉េខាងត្បូងលោក Yoon រដ្ឋាភិបាលរបស់គាត់មានឆន្ទៈក្នុងការផ្តល់ជំនួយសេដ្ឋកិច្ច ប្រសិនបើទីក្រុងព្យុងយ៉ាងចាត់វិធានការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែកូរ៉េខាងជើងបានបដិសេធសំណើរបស់គាត់ ដោយរិះគន់គាត់ថាជាការលើកឡើងគ្មានចំណេះដឹងទាល់តែសោះ។

ទន្ទឹមនឹងនេះក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយថា សម្ព័ន្ធមិត្តនឹងរៀបចំកម្មវិធីហ្វឹកហ្វឺនចំនួន ១១ ដែលក្នុងនោះមានមួយនៅកម្រិតកងពលតូច ដែលពាក់ព័ន្ធនឹងទាហានរាប់ពាន់នាក់នៅរដូវក្តៅនេះ។

ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបចំនួនពីរគ្រាប់ពីទីក្រុងឆ្នេរសមុទ្រភាគខាងលិចនៃទីក្រុង Onchon កាលពីសប្តាហ៍មុន បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្តើមការហ្វឹកហាត់បឋមសម្រាប់សមយុទ្ធនេះ។

សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនបានចូលរួមនៅក្នុងសមយុទ្ធការពារមីស៊ីលផ្លោងនាពេលថ្មីៗនេះ នៅឯឆ្នេរសមុទ្រហាវ៉ៃ ដែលជាសមយុទ្ធលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ នៅពេលដែលទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងតូក្យូឈានដល់ចំណុចទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង