Swift cc time

កសិករនៅតំបន់ស្វយ័តស៊ីនជាំង«ប្រមូលផលផ្លែប៉េងប៉ោះ»យ៉ាងគគ្រឹកគគ្រេង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ កសិករនៅតំបន់ស្វយ័ត ស៊ីនជាំង ភាគពាយ័ព្យនៃប្រទេសចិនកំពុងប្រមូលផលផ្លែប៉េងប៉ោះ យ៉ាងគគ្រឹកគគ្រេង ដោយមានជំនួយពីប្រតិបត្តិការមេកានិក ជាមួយនឹងម៉ាស៊ីនច្រូតកាត់កំពុងកកកុញនៅក្នុងវាល ដែលជាទីដែលកសិករកំពុងមមាញឹកក្នុងការប្រមូលផល។

កសិករចិនជាច្រើននាក់បាននិងកំពុងប្រមូលផលប៉េងប៉ោះ ជាច្រើនរយហិតកាជាមួយម៉ាស៊ីនច្រូតកាត់ដ៏ទំនើប។ អ្នកភូមិម្នាក់ឈ្មោះ ដុង ស៊ីយន់ បាននិយាយថា៖ «ម៉ាស៊ីនច្រូកកាត់អាចច្រូតលើផ្ទៃដី ១,៣ ហិកតាជារៀងរាល់ថ្ងៃ ដែលចំណេញពេលវេលា និងចំណេញកម្លាំងពលកម្ម ស្មើនឹងការទុកកម្លាំងពលកម្មពី ៣០ ទៅ ៤០ នាក់»។

លោក ដុង បន្តថាលោកបានអនុវត្តវិធានការជាបន្តបន្ទាប់ រួមទាំងការស្ទូង និងការប្រើប្រាស់ជីតាមបែបវិទ្យាសាស្ត្រ គុណភាពនៃផ្លែប៉េងប៉ោះ ឆ្នាំនេះមានការវិវឌ្ឍយ៉ាងសំខាន់ ខណៈពេលដែលទទួលបានទិន្នផលខ្ពស់។

ទន្ទឹមនឹងនេះ ម្ចាស់កសិដ្ឋានក្នុងស្រុកបានសហការជាមួយសហគ្រាសកែច្នៃប៉េងប៉ោះដោយការចុះហត្ថលេខាលើការបញ្ជាទិញ ដូច្នេះពួកគេមិនចាំបាច់ព្រួយបារម្ភអំពីកន្លែងដែលការប្រមូលផលរបស់ពួកគេទៅទីណានោះទេ។

បន្ថែមពីនេះឈ្មួញក៏នឹងទិញប៉េងប៉ោះកែច្នៃរបស់កសិករក្នុងតម្លៃ ០.១៤ ក្នុងមួយគីឡូក្រាម។ តាមការប៉ាន់ប្រមាណរបស់កសិករ ទិន្នផលនៅឆ្នាំនេះគឺប្រហែល ៥០០តោន ដែលមានន័យថាកសិករអាចរកប្រាក់បានពី ១៤,៦០០ ដុល្លារទៅ ២៩,៣០០ ដុល្លារក្នុងមួយរដូវកាល៕

Khcct banner

អត្ថបទទាក់ទង