Cctimesw1140xh150cm copy

រូបសំណាកព្រះពុទ្ធដ៏ធំនៅទីក្រុង Leshan កំពុងអូសទាញភ្ញៀវទេសចរជាច្រើនពាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ រូបសំណាកព្រះពុទ្ធយក្សក្នុងក្រុង Leshan ដែលមានទីតាំងនៅចំណុចប្រសព្វនៃទន្លេចំនួនបីក្នុងខេត្ត ស៊ីឈួន ភាគនិរតីនៃប្រទេសចិន បានបង្ហាញរូបរាងទាំងមូលកាលពីថ្ងៃសៅរ៍ ដោយសារកម្រិតទឹកទាបបំផុត ចំពេលមានសីតុណ្ហភាពខ្ពស់ និងភ្លៀងធ្លាក់តិចនៅក្នុងតំបន់នោះ។ រូបសំណាកនេះកំពុងអូសទាញភ្ញៀវទេសចរចិន នឹងអន្តរជាតិជាច្រើនពាន់នាក់។

លំហូរទឹកនៃទន្លេ មីនជាំង ទន្លេ ជីងយី និង ដៃដូ បានថយចុះគួរឱ្យកត់សម្គាល់ ដោយសារតែសីតុណ្ហភាពខ្ពស់ជាបន្តបន្ទាប់ និងទឹកភ្លៀងទាបដោយការថយចុះនៃកម្រិតទឹកទន្លេនេះបានបង្ហាញរូបព្រះពុទ្ធអង្គនេះដ៏ធំលិចឡើង។

លោក ដូ កៅស៊ី ប្រធានក្រុមនាវាទេសចរណ៍បាននិយាយថា "កាលពីអតីតកាល កម្រិតទឹកមានកម្រិតលើសពី ៣ ម៉ែត្រក្នុងរដូវកាលនេះដែលកន្លងទៅយើងមិនអាចឃើញទិដ្ឋភាពដ៏ស្រស់ស្អាតរបស់បធិមាករព្រះពុទ្ធដ៏ស្រស់ស្អាតបែបនេះនោះទេ។

យោងតាមនាយកដ្ឋានឧតុនិយមក្នុងតំបន់បានឲ្យដឹងថា សីតុណ្ហភាពខ្ពស់ និងអាកាសធាតុស្ងួតនឹងបន្តនៅតំបន់ភាគច្រើននៃខេត្តស៊ីឈួន រហូតដល់ថ្ងៃពុធ ដោយកម្ពស់ទឹកនៅក្រុង Leshan អាចនឹងបាំងបិតរូបបដិមាព្រះពុទ្ធនេះផងដែរ។

គួរបញ្ជាក់ថារូបសំណាកព្រះពុទ្ធដែលឆ្លាក់ចូលទៅក្នុងច្រាំងថ្មចោទនៅលើភ្នំ Leshan ត្រូវបានសាងសង់ក្នុងរយៈពេល ៩០ ឆ្នាំដោយចាប់ផ្តើមនៅឆ្នាំ ៧១៣ ក្នុងរាជវង្សថា ។ វាជារូបសំណាកព្រះពុទ្ធថ្មដ៏ធំបំផុតរបស់ពិភពលោក ហើយត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៩៦៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង