Yearendyearend1140x150
Img 0571

មីយ៉ាន់ម៉ា«អនុញ្ញាតឲ្យលោកស្រីអ៊ុងសានសូជី»បញ្ចប់ការឃុំក្នុងគុកតែមកឃុំក្នុងផ្ទះវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បាតុករកាន់បដារូប លោកស្រី អ៊ុងសាន ស៊ូជី

យ៉ាំងហ្គោន៖ ប្រមុខរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំងបានអះអាងថា លោកនឹងពិចារណាអនុញ្ញាតឱ្យអីតមេដឹកនាំមីយ៉ាន់ម៉ាគឺ លោកស្រី អ៊ុងសាន ស៊ូជី អាចនឹងបន្តជាប់ឃុំនៅផ្ទះជំនួសការជាប់ឃុំក្នុងពន្ធនាគារ ប៉ុន្តែបន្ទាប់ពីសាលក្រមក្នុងសំណុំរឿងមួយចំនួនប្រឆាំងនឹងលោកស្រីត្រូវបានឈានដល់ទីបញ្ចប់។

កងទ័ពមីយ៉ាន់ម៉ាបាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានបណ្តេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធាដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយកាលពីឆ្នាំមុន ត្រូវបានផ្លាស់ទៅពន្ធនាគារក្នុងរដ្ឋធានី ណៃពីដោ ក្នុងខែមិថុនា ជាកន្លែងដែលលោកស្រីកំពុងត្រូវបានឃុំឃាំងតែម្នាក់ឯងហើយបន្តឃុំនៅផ្ទះលោកស្រីវិញ។

ចាប់តាំងពីរដ្ឋប្រហារមក លោកស្រី ស៊ូជី ត្រូវបានចោទប្រកាន់ពីបទល្មើសយ៉ាងតិច១៨ករណី ចាប់ពីអំពើពុករលួយ រហូតដល់ការរំលោភការបោះឆ្នោត ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាច្រើនឆ្នាំរួចមកហើយ។ លោកស្រីបានហៅការចោទប្រកាន់នេះថាមិនសមហេតុផល ហើយបដិសេធរាល់ការចោទប្រកាន់មកលើនាង។

សុន្ទរកថាជាលាយលក្ខណ៍អក្សររបស់ប្រមុខរដ្ឋាភិបាលលោក មីន អ៊ុងឡាំង បានធ្វើឡើងឆ្លើយតបទៅនឹងសំណើរបស់មន្ត្រីកំពូលរបស់អង្គការសហប្រជាជាតិ ដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ ហើយបានស្នើសុំឱ្យលោកស្រី ស៊ូជី អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ខ្ញុំនឹងពិចារណាលើបញ្ហានេះ បន្ទាប់ពីសាលក្រមត្រូវបានធ្វើរួច។ លោកសង្គត់ធ្ងន់ថា «យើងមិនបានដាក់ការចោទប្រកាន់ខ្លាំងលើលោកស្រីនោះទេ ហើយលោកក៏បានបង្ហាញការអាណិតអាសូរ ដល់លោកស្រីផងដែរ»។

គួរបញ្ជាក់ថាកូនស្រីរបស់មេដឹកនាំនៃយុទ្ធនាការរបស់មីយ៉ាន់ម៉ាដើម្បីឯករាជ្យភាពពីការគ្រប់គ្រងអាណានិគមអង់គ្លេសបានដឹកនាំប្រទេសរយៈពេលប្រាំឆ្នាំក្នុងអំឡុងពេលខ្លីនៃកំណែទម្រង់បណ្តោះអាសន្នមុនពេលត្រូវបានបង្ខំឱ្យចេញពីអំណាចនៅក្នុងរដ្ឋប្រហារខែកុម្ភៈឆ្នាំ ២០២១។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីឆ្នាំមុន នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយគណបក្សរបស់លោកស្រី អ៊ុងសានស៊ូជី បន្ទាប់ពីខ្លួនបានឈ្នះការបោះឆ្នោតសកល ហើយបានដឹកនាំការបង្ក្រាបយ៉ាងសាហាវទៅលើអ្នកប្រឆាំង។

មនុស្សរាប់ម៉ឺននាក់ត្រូវបានចាប់ដាក់គុក និងជាច្រើនត្រូវបានគេធ្វើទារុណកម្ម វាយដំ ឬសម្លាប់ នៅក្នុងអ្វីដែលអង្គការសហប្រជាជាតិហៅថាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ សហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មលើយោធា និងបានច្រានចោលការកាត់ក្តីសម្ងាត់របស់លោកស្រី អ៊ុងសាន ស៊ូជី ថាជារឿងហួសហេតុ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង