Eqm5 on ads news
Business cambodia facebook quote banner  w 960px x h150px
Photo 2022 08 27 11.03.25
Photo 2022 09 21 17.27.20
Cc time 1800 x 300
San house

ក្រសួងទេសចរណ៍បំផុសឱ្យស្ថាប័នរដ្ឋ-ឯកជនពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងដំណាក់កាលងើបពីវិបត្តិជំងឺកូវីដ-១៩ឡើងវិញនេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវការបុគ្គលិកឱ្យចូលបម្រើការឡើងវិញកាន់តែច្រើន ដូចនេះនាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ស្ថាបន័ពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍នានា ជាពិសេសសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ត្រូវបន្តផ្ដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់អ្នកជំនាញទេសចរណ៍ឡើងវិញឱ្យកាន់តែច្រើន ដើម្បីស្ដារជំនាញនិងទេពកោសល្យរបស់ពួកគេ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែសីហានេះ បានជំរុញដល់អ្នកជំនាញទេសចរណ៍ទាំងឡាយ មុនចូលធ្វើការនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ឡើងវិញ គម្បីឆ្លងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួនឡើងវិញជាមុនសិន ខណៈអ្នកខ្លះបានផ្អាកការងារមួយរយៈដោយសារការផ្អាកឬបិទទ្វារមូលដ្ឋានអាជីវកម្មកាលពីវិបត្តិជំងឺកូវីដ២ឆ្នាំកន្លងទៅ។

ឯកឧត្ដមបានរំលឹកថា ការផ្អាកអាជីវកម្មនិងការងារដែលបណ្តាលមកពីវិបត្តិកូវីដនេះ បានធ្វើឱ្យខាតបង់នូវជំនាញនិងទេពកោសល្យក្នុងវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានខិតខំកសាងជាច្រើនឆ្នាំមកហើយ។ អ្នកជំនាញមួយចំនួនបានប្តូរមុខរបរ យុវជនថ្មីៗមានភាពស្ទាក់ស្ទើរក្នុងការចាប់យកជំនាញទេសចរណ៍ អាជីវកម្មដែលកំពុងចាប់ផ្តើមឡើងវិញ ប្រឈមនឹងការខ្វះបុគ្គលិក រួមនឹងបញ្ហាប្រឈមផ្សេងៗទៀត។

ឯកឧត្ដមបានជំរុញដល់នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ និងស្ថាបន័ពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍នានា ជាពិសេសសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ត្រូវសហការរៀបចំវគ្គបណ្តុះបណ្តាលឱ្យស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ក៏ដូចជាស្របតាមកម្មវិធីសិក្សាស្តង់ដាជាតិ និងអាស៊ាន។

ឯកឧត្ដមបានបន្ថែមថា ក្រសួងទេសចរណ៍ក៏បានដាក់ចុះនូវយន្តការគាំទ្រ ក៏ដូចជាការអភិវឌ្ឍជំនាញដល់យុវជនកម្ពុជាក្នុងវិស័យទេសចរណ៍ តាមរយៈការអនុវត្តយន្តការអាស៊ាននិងជាតិរួមគ្នារួចហើយ។ លើសពីនេះ ក្រសួងក៏បានដាក់ចុះនូវកម្មវិធីបណ្តុះបណ្តាលមួយចំនួន ដូចជា ការបណ្តុះបណ្តាលដំបូង (Initial Training) ការបណ្តាលបណ្តាលបន្ត (Continuing Training) កម្មវិធីសមាហរណកម្មជំនាញទេសចរណ៍ កម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម កម្មវិធីសិក្សាជំនាញទេសចរណ៍កម្រិតថ្នាក់ទី១០ ទី១១ និងទី១២ ការបណ្តុះបណ្តាលខាងក្នុង (In-House Training) ការបណ្តុះបណ្តាលចល័ត (Mobile Training) និងកម្មវិធីហ្វឹកហាត់ការងារ (Apprenticeship Program) ជាដើម៕

Khcct banner

អត្ថបទទាក់ទង