
ចិន៖ អាជ្ញាធរក្នុងតំបន់បានរៀបចំប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះយ៉ាងឆាប់រហ័សចំពោះប្រជាជនចិនដែលកំពុងរងគ្រោះដោយទឹកជំនន់ ក៏ដូចជាចាត់វិធានការកាត់បន្ថយគ្រោះមហន្តរាយបន្ថែម បន្ទាប់ពីទឹកជំនន់បានវាយប្រហារតំបន់ Datong Hui ខេត្ត ឈីងហៃ ភាគពាយព្យប្រទេសចិននៅម៉ោង កាលពីថ្ងៃពុធ។
គ្រោះមហន្តរាយនេះបានបង្កឱ្យមានការរអិលបាក់ដី និងបណ្តាលឱ្យប៉ះពាល់ដល់មនុស្សចំនួន ៦,២៤៥ នាក់នៅក្នុងភូមិចំនួន ៦ ។
ជាការឆ្លើយតប អង្គភាពពន្លត់អគ្គីភ័យខេត្តបានបញ្ជូនក្រុមជួយសង្គ្រោះចំនួនប្រាំនាក់ ដែលរួមមានបុគ្គលិកសង្គ្រោះចំនួន ៦០៤ នាក់ និងសត្វឆ្កែស្វែងរកពិសេស និងជួយសង្គ្រោះចំនួន ៨ ក្បាលទៅកាន់កន្លែងកើតហេតុ។ កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការនៅឡើយ។
គិតត្រឹមម៉ោង ០៨:០០ ថ្ងៃព្រហស្បតិ៍ មនុស្ស ១៧ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង ១៧ នាក់ទៀតបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយនេះ។
គួរបញ្ជាក់ថាភ្លៀងធ្លាក់ខ្លាំងមួយរំពេចភ្លាមៗមួយមេធំនៅក្នុងស្រុក Datong ទីក្រុង Xining ខេត្ត Qinghai បានបង្កឲ្យមានទឹកជំនន់ភ្លាមៗ បណ្តាលឱ្យមានការរអិលបាក់ដី និងបណ្តាលឱ្យទឹកទន្លេកើនឡើងហើយបំផ្លាញ ផ្ទះប្រជាពលរដ្ឋចំនួន ១,៥១៧ គ្រួសារ និងប្រជាជនចំនួន ៦,២៤២ នាក់នៅក្នុងភូមិចំនួន ៦ ក្នុងក្រុងចំនួន ២ ត្រូវបានរងផលប៉ះពាល់៕