
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កំពុងត្រៀមផ្តល់ជំនួយយោធាបន្ថែមចំនួន ៨០០ លានដុល្លារដល់អ៊ុយក្រែន ហើយអាចប្រកាសអនុម័តកញ្ចប់ថវិការឆាប់ៗនេះសម្រាប់បន្តជួយអ៊ុយក្រែន។
លោក Biden នឹងអនុញ្ញាតឱ្យផ្តល់ជំនួយបន្ថែមទាំងដល់អ៊ុយក្រែនមានទាំងសព្វាវុធ ថ្នាំសង្កូវ សម្ភារះចម្បាំងផ្សេងៗទៅដល់អ៊ុយក្រែនដើម្បីបន្តទប់ទល់ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនបន្ថែមទៀត។
ចាប់តាំងពីកងទ័ពរុស្សីបានឈ្លានពានដែនដីអ៊ុយក្រែនក្នុងខែកុម្ភៈកន្លងទៅ ប្រទេសមហាអំណាចជាច្រើនបាននាំគ្នាបន្តដាក់ទណ្ឌកម្មលើរុស្សីទោះបីជាយ៉ាងណាក៏រុស្សីនៅតែបន្តប្រតិបត្តិការពិសេសរបស់ខ្លួនលើអ៊ុយក្រែនដោយមិនដកថយ នឹងមិនប្រកាសបិទបញ្ចប់ប្រតិបត្តិការពិសេសរបស់ខ្លួនឡើយ៕