Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

បេសកជនUNឲ្យមីយ៉ាន់ម៉ាដោះលែង«អ្នកនយោបាយ»នឹងបញ្ឈប់អំពើហិង្សាក្នុងប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកស្រី Noeleen HeyzerបេកជនUN នឹង មេដឹកនាំមីយ៉ាន់ម៉ា មីន អ៊ុងឡាំង

យ៉ាំងហ្គោន៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានជំរុញឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា ឱ្យដោះលែងអ្នកទោសនយោបាយ និងបញ្ឈប់ការប្រហារជីវិត។ការអំពាវនាវនេះធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយ ដែលកើតឡើងចំពេលមានអំពើហិង្សាកើនឡើងនៅក្នុងប្រទេសរបស់លោកស្រី Noeleen Heyzer ដែលជាបេកជនUN។

លោកស្រី Heyzer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយអង្គការសហប្រជាជាតិថា "ដំណើរទស្សនកិច្ចរបស់ខ្ញុំគឺដើម្បីបង្ហាញពីការព្រួយបារម្ភរបស់អង្គការសហប្រជាជាតិ និងស្នើឱ្យមានជំហានជាក់ស្តែងដែលត្រូវការដើម្បីកាត់បន្ថយជម្លោះ និងការរងទុក្ខវេទនារបស់ប្រជាជន។

អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយអំពីជំនួបនោះទេ។

ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានរាយការណ៍កាលពីថ្ងៃពុធថា អ្នកទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងអង្គការសហប្រជាជាតិ ដោយមិនបាននិយាយអ្វីលម្អិតឡើយ។

ដោយឡែកការថ្កោលទោសជាសាកលបានធ្លាក់មកលើឧត្តមសេនីយរបស់មីយ៉ាន់ម៉ា ដែលថ្មីៗនេះភាគច្រើនសម្រាប់ការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ ៤ នាក់ដែលត្រូវបានគេចោទថាបានជួយ "អំពើភេរវកម្ម" ដែលសំដៅទៅលើការវាយប្រហារដោយកងជីវពលដែលប្រឆាំងនឹងការគ្រប់គ្រងដោយយោធា របស់មេដឹកនាំ មីន អ៊ុងឡាំង។

លោកស្រី Heyzer បានជំរុញលោក Min Aung Hlaing ឱ្យផ្អាកការប្រហារជីវិតនាពេលអនាគត និងដោះលែងអ្នកទោសនយោបាយទាំងអស់ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ លោកស្រីក៏បានស្នើសុំជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី និងបានស្នើសុំឱ្យមានការដោះលែងទីប្រឹក្សាម្នាក់របស់គាត់គឺលោក Sean Turnell សេដ្ឋវិទូអូស្ត្រាលី ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១។

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ខ្លួននឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ជួបមនុស្សដែលប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌនោះទេ។

គួរបញ្ជាក់ថាលោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៧ ឆ្នាំ ដែលកំពុងត្រូវបានឃុំខ្លួនតែម្នាក់ឯងក្នុងពន្ធនាគារទីក្រុងណៃពីដោ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិកម្មយ៉ាងតិច ១៨ ចាប់ពីអំពើពុករលួយ រហូតដល់ការរំលោភលើការបោះឆ្នោត ដោយអាចជាប់ពន្ធនាគារអតិបរមាជិត ១៩០ ឆ្នាំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង