Yearendyearend1140x150

មីយ៉ាន់ម៉ារិះគន់«អាស៊ាន»ក្នុងការមិនឲ្យមេដឹកនាំខ្លួនចូលរួមកិច្ចប្រជុំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក Zaw Min Tun អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា

យ៉ាំងហ្គោន៖ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ានាថ្ងៃពុធនេះបានរិះគន់អាស៊ានដែលជាបណ្តាប្រទេសអាស៊ីអាគ្នេយ៍សម្រាប់ការមិនរាប់បញ្ចូលឧត្តមសេនីយ៍របស់ខ្លួនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃពុធនេះថា"ប្រសិនបើកៅអីតំណាងឱ្យប្រទេសមួយនៅទំនេរ នោះវាមិនគួរត្រូវបានដាក់ស្លាកថាជាកិច្ចប្រជុំកំពូលអាស៊ានទេ" ។ លោកបន្តថា "អ្វីដែលអាស៊ានចង់បានគឺការជួបជុំគ្រប់បណ្តាលប្រទេស ចុះបើមិនឲ្យមីយ៉ាន់ម៉ាចូលតើនេះជាអាស៊ានរឺ"។ លោកសង្គត់ធ្ងន់ថា អាស៊ានកំពុងរំលោភលើគោលនយោបាយផ្ទាល់ខ្លួនរបស់ខ្លួននៃការមិនជ្រៀតជ្រែកក្នុងកិច្ចការអធិបតេយ្យភាពរបស់ប្រទេសដ៏ទៃ។

ដោយឡែក ក្រសួងការបរទេសកម្ពុជា ដែលបច្ចុប្បន្នជាប្រធានអាស៊ាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។ ប្រទេសលោកខាងលិចជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា ជុំវិញការធ្វើរដ្ឋប្រហាររបស់មីយ៉ាន់ម៉ា។

គួរបញ្ជាក់ថាអាស៊ានបានរារាំងឧត្តមសេនីយរបស់មីយ៉ាន់ម៉ាពីការចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ ហើយរបបយោធាមីយ៉ាន់ម៉ាក៏បានបដិសេធសំណើឲ្យបញ្ជូនអ្នកតំណាងនយោបាយរបស់ខ្លួនមកប្រជុំអាស៊ានផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង