
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយនៅថ្ងៃពុធ នេះថា លោកកំពុងស្វែងរកការពិភាក្សាជាមួយកូរ៉េខាងជើងដើម្បីបង្កើតសន្តិភាពនឹងមិត្តភាពឡើងវិញរវាងប្រទេសកូរ៉េទាំងពីរ។
មេដឹកនាំលោកកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយម្តងទៀតនូវឆន្ទៈរបស់គាត់ក្នុងការផ្តល់ជំនួយសេដ្ឋកិច្ចជាដំណាក់កាលដល់កូរ៉េខាងជើង ប្រសិនបើប្រទេសនេះបញ្ចប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងចាប់ផ្តើមការរំសាយអាវុធនុយក្លេអ៊ែរ ដោយកត់សម្គាល់ថាគាត់បានអំពាវនាវឱ្យមានការចចារមួយជាមួយមេដឹកនាំកូរ៉េខាងជើង។លោក Yoon Suk-yeol បន្តថា"រាល់ការសន្ទនារវាងមេដឹកនាំកូរ៉េខាងត្បូង និងខាងជើង ឬការចរចារវាងមន្ត្រីថ្នាក់ការងារសំខាន់ៗ មិនគួរជាការបង្ហាញនយោបាយនោះទេ ប៉ុន្តែគួរតែរួមចំណែកដល់ការបង្កើតសន្តិភាពដ៏សំខាន់នៅលើឧបទ្វីបកូរ៉េ និងនៅអាស៊ីអាគ្នេយ៍"។
សម្រាប់លោក Yoon លោកបានប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) និងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញ "ការរារាំងបន្ថែម" របស់ខ្លួនសម្រាប់ការគំរាមគំហែងរបស់កូរ៉េខាងជើង។
ទោះបីជាកិច្ចប្រជុំទាំងនោះក៏ដោយ ក៏កិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរបានជាប់គាំងនៅក្នុងឆ្នាំ ២០១៩ ហើយកូរ៉េខាងជើងបាននិយាយថា ខ្លួននឹងមិនបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ។
ការសាកល្បងកាំជ្រួចមីស៊ីលនាពេលថ្មីៗនេះ និងការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់កូរ៉េខាងជើងបានធ្វើឱ្យមានការជជែកវែកញែកឡើងវិញអំពីថាតើកូរ៉េខាងត្បូងគួរតែបន្តអាវុធនុយក្លេអ៊ែររបស់ខ្លួនរឺយ៉ាងណា៕