
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីការស្វែងរកការអូសបន្លាយជម្លោះនៅអ៊ុយក្រែន និងបង្កជម្លោះនៅកន្លែងផ្សេងទៀតក្នុងពិភពលោក រួមទាំងដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។
លោកពូទីនបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថាស្ថានភាពនៅអ៊ុយក្រែនបង្ហាញថាសហរដ្ឋអាមេរិកកំពុងព្យាយាមអូសបន្លាយជម្លោះនេះឲ្យកាន់តែយូ ហើយអាម៉េរិកធ្វើសកម្មភាពដូចគ្នាដោយជំរុញឱ្យមានជម្លោះបន្ថែមនៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។
សម្រាប់ពូទីន "ដំណើរផ្សងព្រេងរបស់អាមេរិកទាក់ទងនឹងកោះតៃវ៉ាន់ មិនមែនគ្រាន់តែជាដំណើររបស់អ្នកនយោបាយដែលគ្មានការទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដែលមានគោលបំណង ដើម្បីធ្វើឱ្យមានអស្ថិរភាព និងធ្វើឱ្យស្ថានការណ៍ក្នុងតំបន់ និងពិភពលោកមានភាពវឹកវរ"។ លោកបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះគឺជា "ការបង្ហាញដ៏ក្រៀមក្រំនៃការមិនគោរពចំពោះអធិបតេយ្យភាពរបស់ប្រទេសដទៃ និងចំពោះកាតព្វកិច្ចអន្តរជាតិរបស់។
បន្ថែមពីនេះទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន មានភាពរអាក់រអួល ចាប់តាំងពីរុស្ស៊ីវាយលុកអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ដោយមានការដាក់ទណ្ឌកម្មពីលោកខាងលិចដែលមិនធ្លាប់មានពីមុនមករុស្សី។ពូទីន បានស្វែងរកការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក និងអាស៊ី ជាពិសេសជាមួយប្រទេសចិន៕