Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវសរុបជាង២៣ម៉ឺននាក់នៅចុងសប្តាហ៍ទី២ខែសីហានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរប្រចាំសប្ដាហ៍ថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២២ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ នាចុងសប្តាហ៍ថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ២៣៣,៩៣៣នាក់ ក្នុងនោះភ្ញៀវជាតិ ២១២,៣១៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២១,៦២០នាក់។នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា ក្នុងរយៈពេល៤-៥សប្តាហ៍កន្លងមកនេះ យើងឃើញថាចរន្តភ្ញៀវមានការប្រែប្រែលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់តិចឬច្រើនទៅតាមតំបន់ ជំនន់ទឹកភ្លៀងដោយកន្លែង និងរលកសមុទ្រធំៗ ដែលបានធ្វើចរន្តភ្ញៀវទៅកាន់គោលដៅទេសចរណ៍មួយចំនួនក៏មានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ផងដែ។

យោងតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តសៀមរាប ៣៨,២៤៩នាក់, ខេត្តព្រះសីហនុ ៣១,៥៨៩នាក់, ខេត្តកំពត ២៣,៨១៩នាក់, ខេត្តបាត់ដំបង ២១,១៧៧នាក់, ខេត្តកំពង់ស្ពឺ ១៨,៨២៦នាក់, រាជធានីភ្នំពេញ ១៨,៣៩៥នាក់, ខេត្តកែប ១២,៧២០នាក់, ខេត្តពោធិ៍សាត់ ១១,៥៤១នាក់ និង ខេត្តកណ្តាល ១១,០៨៥នាក់។

ក្រសួងបន្តថា បច្ចុប្បន្ននេះក្រសួងបានកំពុងពិភាក្សាជាក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើតកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង និងការត្រួតពិនិត្យវាយតម្លៃលើកទីពីរនៃគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ពិសេសការស្តារ និងពង្រឹងឡើងវិញវិស័យធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍នៅគោលដៅសៀមរាប-អង្គរ ដែលជាផ្នែកមួយគាំទ្រដល់យុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023) ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង