Cctime 6monthsfree desktop
Cc times  web banner kh (2)

ខេត្តព្រះសីហនុអំពាវនាវឱ្យពលរដ្ឋរុះរើខ្ទមចេញពីដីតំបន់សេដ្ឋកិច្ចពិសេស

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១២ សីហា បានចេញសេចក្តីប្រកាសព័ត៌មាន ឱ្យប្រជាពលរដ្ឋរុះរើខ្ទម ដែលបានសង់លើទីតាំងដីរបស់ ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SIHANOUK VILLE SEZ)។ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវ ឱ្យប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីទីតាំងដីដោយខ្លួនឯង មុនពេលរដ្ឋបាលខេត្ត ចាត់វិធានការច្បាប់ នាពេលខាងមុខនេះ។

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ ដែលចាញ់បោកមេខ្យល់ និងកំពុងសាងសង់ខ្ទមមិនរៀបរយ រាប់រយខ្នងនៅលើដី នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្ម័គ្រចិត្តចាកចេញពីទីតាំងដីដោយខ្លួនឯង មុនពេលរដ្ឋបាលខេត្ត ចុះធ្វើចំនាត់ការរដ្ឋបាល និងវិធានការច្បាប់ នាពេលខាងមុខនេះ។

រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញជំហរយ៉ាងម៉ឺងមាត់ថា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ដោយមិនលើកលែងចំពោះជនដែលនៅពីក្រោយខ្នងនៃអំពើញុះញ៉ង់ និងការបំផុសបំផុលចលនាបង្កឱ្យមានភាពចលាចល និងអនាធិបតេយ្យសម្រាប់សង្គមជាតិ។

គួរបញ្ជាក់ថា កន្លងមកអាជ្ញាធរមានសមត្ថកិច្ច បានផ្សព្វផ្សាយ ពន្យល់ ប្រជាពលរដ្ឋឱ្យយល់ដឹងផ្លូវច្បាប់ ហើយប្រជាពលរដ្ឋមួយចំនួនធំ បានចាកចេញពីទីតាំងដីនៃតំបន់សេដ្ឋកិច្ចពិសេស។ ប៉ុន្ដែអំឡុងពេលអាជ្ញាធរមមាញឹកជាមួយយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មានមេខ្យល់បានបំផុសបំផុលពលរដ្ឋឱ្យចួលទៅទន្រ្ទានកាន់កាប់ដីរបស់ ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ៕

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង