Yearendyearend1140x150

ចិនប្រកួតប្រណាំងប្រយុទ្ធ«រថក្រោះ»លំដាប់អន្តរជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ក្រុមជនជាតិចិនមួយក្រុមបាននាំមុខក្នុងការប្រណាំងទោលនៃការប្រកួតកងទ័ពប្រយុទ្ធរថយន្តនៃឆ្នាំ ២០២២ International Army Games (IAG) កាលពីថ្ងៃអាទិត្យនៅទីក្រុង Korla តំបន់ស្វយ័ត ស៊ីនជាំងភាគពាយព្យនៃប្រទេសចិន។

ការប្រណាំងនេះគឺជាផ្នែកមួយនៃការប្រកួត "ការវាយប្រហារតាមរថក្រោះ" ដែលជាការប្រកួតក្នុងចំណោមក្រុមរថយន្តក្រោះប្រយុទ្ធថ្មើរជើងដែលមានក្រុមចំនួន ៦ មកពីប្រទេសចំនួន ៥ រួមមានប្រទេសចិន រុស្ស៊ី បេឡារុស្ស អ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា។ ប្រទេសចិនបានឈ្នះចំណាត់ថ្នាក់លេខ១ក្នុងការប្រណាំងជុំទី១ តាមពីក្រោយដោយក្រុមមកពីបេឡារុស្ស និងអ៊ីរ៉ង់។ ការប្រណាំងទោលជុំទី ២និងទី ៣ នឹងធ្វើឡើងនៅតំបន់ Korla នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ខាងមុខនេះ។

បន្ថែមពីនេះយានរថក្រោះថ្មើរជើងត្រូវឆ្លងកាត់ឧបសគ្គរាប់សិប តំបន់វាលមីន និងវាលស្រែ ហើយបំពេញបេសកកម្មបាញ់គ្រាប់មួយចំនួនថែមទៀតផង។ នៅក្នុងបរិយាកាសវាលដែលជិតនឹងសមរភូមិជាក់ស្តែង សមាជិកក្រុមត្រូវគ្រប់គ្រងរថយន្តក្រោះយ៉ាងជាក់លាក់នៅពេលឆ្លងកាត់ឧបសគ្គទាំង ២៨ ។ ពួកគេក៏ត្រូវស្វែងរក និងបាញ់ឱ្យលឿនគោលដៅទាំងប្រាំបួនក្នុងរយៈពេលកំណត់។ វាគឺជាការសាកល្បងជំនាញវិជ្ជាជីវៈដ៏អស្ចារ្យមួយក្នុងការប្រកួត។

លោក He Haizhi អ្នកដឹកនាំក្រុមប្រយុទ្ធរថក្រោះចិនក្នុងការប្រកួត "ការវាយប្រហារតាមរថក្រោះ" បាននិយាយថា ក្នុងចំណោមសមាជិកនាវិកទាំងប៉ុន្មានប្រទេសពួកកំពុងសម្តែងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីយកជ័យជំនះ។

យ៉ាងណាមិញចិនស្ថិតក្នុងចំណោមប្រទេសដែលធ្វើជាម្ចាស់ផ្ទះកីឡាកងទ័ពអន្តរជាតិឆ្នាំនេះ។ ការប្រកួតបានកំណត់ការប្រកួតសរុបចំនួន ៣៦ វគ្គដែលរៀបចំដោយប្រទេសរួមមានប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ និងមានក្រុមយោធាជាង ៣៧ ប្រទេស និងតំបន់កំពុងចូលរួមក្នុងការប្រកួតរថក្រោះនេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង