
តៃប៉ិ៖គណៈប្រតិភូសមាជិកសភាអាម៉េរិកជាច្រើនរូបកំពុងបំពេញទស្សនកិច្ចនៅតៃវ៉ាន់ត្រឹមតែ ១២ ថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភា Nancy Pelosi ដែលបានធ្វើឱ្យចិនខឹងសម្បារជាខ្លាំងហើយថែមទាំងព្រមានអាម៉េរិកថែមទៀតផង។
វិទ្យាស្ថានអាម៉េរិកនៅតៃវ៉ាន់បានអះអាងថា គណៈប្រតិភូដែលមានសមាជិកប្រាំនាក់ដឹកនាំដោយព្រឹទ្ធសភាប្រជាធិបតេយ្យលោក Ed Markey នៃរដ្ឋ Massachusetts កំពុងស្ថិតនៅលើកោះតៃវ៉ាន់នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ដែលជាដំណើរទស្សនកិច្ចទៅកាន់អាស៊ី។ លោកនឹងជួបមេដឹកនាំជាន់ខ្ពស់តៃវ៉ាន់ដើម្បីពិភាក្សាអំពីទំនាក់ទំនងអាមេរិក-តៃវ៉ាន់ សន្តិសុខក្នុងតំបន់ ពាណិជ្ជកម្ម ការវិនិយោគ និងបញ្ហាផ្សេងទៀត។
ទូរទស្សន៍តៃវ៉ាន់មួយបានបង្ហាញវីដេអូនៃយន្តហោះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចុះចតនៅម៉ោងប្រហែល ៧ យប់។ នៅអាកាសយានដ្ឋាន Songshan ក្នុងទីក្រុងតៃប៉ិ រដ្ឋធានីតៃវ៉ាន់។ដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់នេះអាម៉េរិកហាក់ដូចជាមិនខ្លាចការព្រមានរបស់ចិនឡើយ៕