Yearendyearend1140x150

មនុស្សបីនាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អគារ​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ថ្មីៗ​នេះ​នៅ​ក្រុង Tartus

ស៊ីរី៖ទាហានបីនាក់បានស្លាប់ និងបីនាក់ទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើតំបន់ជាយក្រុងនៃទីក្រុង Damascus កាលពីថ្ងៃអាទិត្យដោយមីស៊ីលបានបាញ់នៅតំបន់ Damascus និង Tartus ពីទឹកដីលីបង់។ នេះបើយោងតាមរបាយការណ៍សារប័ត៌មាន SANA។

មន្រ្តីស៊ីរីបានអះអាងថារថក្រោះអ៊ីស្រាអែលបានធ្វើឲ្យជនស៊ីវិលពីរនាក់រងរបួសនៅជិតក្រុង al-Hamidiyah ក្នុងតំបន់ Golan Heights។ កាលពីខែមុន អ៊ីស្រាអែលបានសម្លាប់មនុស្សប្រាំបីនាក់នៅក្នុងការវាយប្រហារតាមអាកាសលើតំបន់ដាម៉ាស រួមទាំងជនស៊ីវិលប្រាំនាក់ និងប្រាំពីរនាក់ផ្សេងទៀតរងរបួស។ មន្រ្តីបន្ថែមថា អ៊ីស្រាអែលបានបំផ្លាញអាកាសយានដ្ឋានអន្តរជាតិ Damascus ជាច្រើននៅក្នុងខែមិថុនា ដោយបង្ខំឱ្យប្រទេសនេះផ្លាស់ប្តូរជើងហោះហើរឆ្លងកាត់ទីក្រុងអាឡិបប៉ូ ខណៈដែលផ្លូវមួយចំនួនត្រូវបានរុះរើ។

ទន្ទឹមនឹងនេះអ៊ីស្រាអែលទម្លាក់គ្រាប់បែកជាប្រចាំនៅស៊ីរី ខ្លួនជៀសសវាងការទទួលស្គាល់ជាសាធារណៈនូវសកម្មភាពរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានអះអាងថា សហរដ្ឋអាមេរិកបានបង្កើនការរត់ពន្ធប្រេងរបស់ប្រទេសស៊ីរី ដោយបានផ្ទេរកប៉ាល់ដឹកប្រេងចំនួន ៨៩ គ្រឿងទៅកាន់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកប៉ាល់ដឹកប្រេងចំនួន ៦០ គ្រឿងមុនបានឆ្លងកាត់ព្រំដែន។

ក្រសួងប្រេងស៊ីរីបានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីដើមខែនេះថាបានលួច ៨៣% នៃផលិតកម្មប្រេងប្រចាំថ្ងៃរបស់ប្រទេសស៊ីរី ដោយធ្វើឱ្យខាតបង់ចំនួន ១០៥ ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង