Yearendyearend1140x150

មេរោគថ្មី Langya henipavirus កំពុងបន្លាចពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហុងកុង៖ មេរោគ Langya henipavirus ថ្មីដែលត្រូវបានរកឃើញនៅលើមនុស្សរាប់សិបនាក់នៅភាគខាងកើតប្រទេសចិន កំពុងក្លាយជាមេរោគដ៏គួរឲ្យព្រួយបារម្ភជាថ្មីសម្រាប់ប្រទេសចិន ក៏ដូចជាពិភពលោកទាំងមូល។

បើតាមអ្នកវិទ្យាសាស្រ្តចិនបានឲ្យដឹងថា វីរុសដែលមានឈ្មោះថា Langya henipavirus បានឆ្លងដល់កសិករមួយចំនួន និងអ្នកស្រុកផ្សេងទៀតក្នុងប្រទេសចិន យោងតាមក្រុមអ្នកវិទ្យាសាស្ត្រដែលជឿថាវាអាចឆ្លងដោយផ្ទាល់ ឬដោយប្រយោលទៅកាន់មនុស្សពីសត្វដែលជាថនិកសត្វតូចៗស្រដៀងនឹងកណ្តុរដែលត្រូវបានរកឃើញនៅក្នុងជម្រកជាច្រើនប្រភេទ។

អ្នកវិទ្យាសាស្ត្របាននិយាយថា មេរោគនេះមិនបណ្តាលឱ្យមានអ្នកស្លាប់ទេ ប៉ុន្តែត្រូវបានរកឃើញនៅក្នុងអ្នកដែលមានជំងឺគ្រុនក្តៅដែលចំនួន ៣៥ នាក់នៅក្នុងមន្ទីរពេទ្យក្នុងខេត្ត Shandong និង Henan ចន្លោះឆ្នាំ ២០១៨ និង ២០២១ ដែលជាការរកឃើញមួយស្របនឹងការព្រមានជាយូរពីអ្នកវិទ្យាសាស្ត្រដោយវាអាចឆ្លងទៅកាន់មនុស្សជុំវិញពិភពលោកបាន។

លោក Leo Poon អ្នកជំនាញខាងមេរោគដែលកំពុងលេចឡើង សាស្ត្រាចារ្យនៅសាលាសុខភាពសាធារណៈរបស់សាកលវិទ្យាល័យហុងកុងបាននិយាយថា "យើងកំពុងប៉ាន់ស្មានយ៉ាងខ្លាំងចំនួននៃករណី zoonotic ទាំងនេះនៅក្នុងពិភពលោក ហើយនេះ (មេរោគ Langya) កំពុងស្ថិតនៅដំណាក់ការមិនទាន់ជាបារម្ភខ្លាំងប៉ុន្មាននោះទេ។ ការស្រាវជ្រាវវិទ្យាសាស្ត្រដំបូងបង្អស់លើមេរោគដែលត្រូវបានបោះពុម្ពផ្សាយជាការឆ្លើយឆ្លងពីក្រុមអ្នកស្រាវជ្រាវចិន និងអន្តរជាតិនៅក្នុងទស្សនាវដ្តី New England Journal of Medicine កាលពីសប្តាហ៍មុន បានទទួលការចាប់អារម្មណ៍ជាសកលដោយសារតែការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការផ្ទុះជំងឺថ្មីនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវអះអាងថា មិនមានភស្តុតាងណាមួយដែលមេរោគ Langya កំពុងរីករាលដាលរវាងមនុស្ស ឬថាវាបានបង្កឱ្យមានការផ្ទុះឡើងក្នុងតំបន់នៃករណីពាក់ព័ន្ធនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង