Smart saver cctime web bannertif

ទឹកជំនន់ភាគខាងជើងវៀតណាម«ផ្តាច់ជីវិតវៀតណាម៣នាក់បាត់ខ្លួន៨នាក់»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទឹក​ជំនន់​ឡើង​នៅ​ខេត្ត Phu Tho ភាគ​ខាង​ជើង​ប្រទេស​វៀតណាម ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២២

វៀតណាម៖មនុស្ស ៣ នាក់បានស្លាប់ និង ៨ នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីព្យុះត្រូពិចបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗនៅភាគខាងជើងប្រទេសវៀតណាម។

បើតាមមន្រ្តីវៀតណាមបានអះអាងថាខេត្ត Hoa Binh ភាគខាងជើងបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៣ នាក់គឺជនរងគ្រោះមានឈ្មោះ Dinh Thi Nguyet អាយុ ៣៥ ឆ្នាំ Ha Tam Uyen អាយុ ៤ឆ្នាំ និង Nguyen Minh Hieu អាយុ ១០ ឆ្នាំត្រូវបានទឹកលិចដោយទឹកជំនន់ ហើយសាកសពរបស់ពួកគេត្រូវបានគេរកឃើញបន្ទាប់ពីសម្ថកិច្ចខិតខំស្វែងរកអស់ពេលជាច្រើនម៉ោង។

មន្រ្តីបន្ថែមថាពួកគេបានទៅលេងទឹកទន្លេនៅម៉ោងប្រហែល៦និង៣០នាទីល្ងាចកាលពីថ្ងៃព្រហស្បតិ៍។ ពេលក្មេងទាំងបីចូលទឹកទន្លេទៅហែលទឹកក៏ត្រូវទឹកហូរបាត់បន្ទាប់មកស្ត្រីនោះបានស្ទុះចូលទៅជួយសង្គ្រោះ តែក៏ត្រូវទឹកហូរបាត់ដែរ ។

គួរបញ្ជាក់ថាភ្លៀងធ្លាក់ខ្លាំងបានជន់លិចតំបន់ជាច្រើននៃទីក្រុងហាណូយ និងខេត្តភាគខាងជើងផ្សេងទៀត ដែលធ្វើអោយចរាចរណ៍កកស្ទះជាខ្លាំងនៅថ្ងៃសុក្រ។ អ្នកឧតុនិយមបាននិយាយថា ដោយសារកម្រិតទឹកភ្លៀងខ្ពស់ ហានិភ័យនៃសំណឹកក៏ខ្ពស់ផងដែរ ជាពិសេសនៅតំបន់ភ្នំនៃខេត្ត Hoa Binh, Phu Tho, Tuyen Quang, Thanh Hoa និង Nghe An នៃប្រទេសវៀតណាម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង