
ចិន៖ ការសាងសង់រោងចក្រអ៊ីដ្រូសែនបៃតងចំណុះ២០,០០០តោនក្នុងមួយឆ្នាំ កំពុងដំណើរការក្នុងទីក្រុងគូកានៃតំបន់ស្វយ័តស៊ីនជាំងភាគពាយព្យនៃប្រទេសចិន។ ជាមួយនឹងការវិនិយោគជិត ៣ ពាន់លានយន់ (ប្រហែល ៤៧០ លានដុល្លារអាមេរិក) គម្រោងដែលបើកដំណើរការដោយសាជីវកម្ម Petrochemical China (Sinopec Group) ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសនេះ រួមមានការផលិតចំនួនប្រាំគឺ ការផលិតថាមពល photovoltaic ការបំប្លែងថាមពល ការផលិតអ៊ីដ្រូសែនអេឡិចត្រូលីតការផ្ទុកអ៊ីដ្រូសែន និងការដឹកជញ្ជូនអ៊ីដ្រូសែន។
បើតាមមន្រ្តីចិនបានឲ្យដឹងថា ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យដែលមានសមត្ថភាពដំឡើងថាមពលដល់ទៅ ៣០០ មេហ្គាវ៉ាត់ និងសមត្ថភាពផលិតថាមពលប្រចាំឆ្នាំជាមធ្យម ៦១៨ លានគីឡូវ៉ាត់ម៉ោង នឹងត្រូវបានសាងសង់ ដើម្បីគាំទ្រដល់ការផលិតអ៊ីដ្រូសែនក្នុងប្រទេសចិន។
លោក Fan Linsong អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Sinopec Xinxing Green Hydrogen Companyបានបញ្ជាក់ថា "លោកមានបំណងផលិតអ៊ីដ្រូសែនពីខ្សែសង្វាក់ផលិតកម្មដំបូងនៅចុងខែតុលាដោយលោកគ្រោង បញ្ចប់នៅចុងឆ្នាំនេះជាមួយថាមពល ៦០០ លានគីឡូវ៉ាត់ម៉ោងនៃថាមពល photovoltaic ។
បន្ថែមពីនេះក្រុមហ៊ុន Sinopec Group បាននិយាយថា គម្រោងអ៊ីដ្រូសែនពណ៌បៃតង ត្រូវបានគេរំពឹងថានឹងដំណើរការនៅខែមិថុនា ឆ្នាំ២០២៣ ដើម្បីជំនួសអ៊ីដ្រូសែនពណ៌ប្រផេះ ហើយអាចជួយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតចំនួន ៤៨៥,០០០តោនជារៀងរាល់ឆ្នាំ។
តំបន់ស៊ីនជាំងសម្បូរទៅដោយធនធាន photovoltaic ដូច្នេះវាជាការសមរម្យណាស់ក្នុងការស្វែងរកដំណោះស្រាយថាមពលថ្មីរបស់ក្រុមហ៊ុនមួយនេះសម្រាប់ផលិតអ៊ីដ្រូសែននៅក្នុងតំបន់នេះ៕