
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida នឹងណែនាំរដ្ឋាភិបាលរបស់លោកឱ្យបង្កើតវិធានការបន្ថែម ដើម្បីទប់ស្កាត់ការប៉ះទង្គិចសេដ្ឋកិច្ចពីការកើនឡើងតម្លៃថាមពល និងអាហារ។
បើតាមនាយករដ្ឋមន្រ្តីជប៉ុនលោក Kishida បានអះអាងថាគាត់នឹងចេញបទបញ្ជាជួយសម្រាលបញ្ហាឡើងថ្លៃនៃតម្លៃប្រេងនឹងអាហារក្នុងប្រទេសជប៉ុនលោកបញ្ជាក់ថា"លោកនឹងបញ្ជាបន្ថែម ជំហានដោយ ផ្តោតលើថាមពល និងតម្លៃម្ហូបអាហារ ដែលបង្កើតបានជាការកើនឡើងអតិផរណានាពេលថ្មីៗនេះ" ។
លោកបន្ថែមថាការដោះស្រាយជាមួយនឹងការកើនឡើងតម្លៃរស់នៅក្នុងប្រទេសជប៉ុនបានក្លាយជាអាទិភាពគោលនយោបាយកំពូលមួយរបស់លោក Kishida ដើម្បីគាំទ្រការប្រើប្រាស់ និងធានាថាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចជប៉ុនដំណើរការឡើងវិញជាធម្មតា។
អតិផរណាអ្នកប្រើប្រាស់ថាមពលរបស់ប្រទេសជប៉ុនបានលើសពីគោលដៅ ២ ភាគរយរបស់ធនាគារកណ្តាលសម្រាប់រយៈពេល ៣ ខែជាប់គ្នាក្នុងខែមិថុនា ដោយសារតែការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងវត្ថុធាតុដើមសកល។
លោក Kishida បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលនឹងទាញយកប្រាក់បំរុងទុកសម្រាប់ពេលវេលាដែលត្រូវចំណាយសម្រាប់ជំហានបន្ថែម។ ប៉ុន្តែលោកក៏បាននិយាយផងដែរថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការបន្ថែមទៀត ប្រសិនបើអតិផរណានៅតែបន្តកើនឡើង ដែលជាគន្លឹះដែលអាចទៅរួចដែលថា ថវិកាបន្ថែមអាចត្រូវបានចងក្រងនៅចុងឆ្នាំនេះ ដើម្បីទប់ទល់នឹងផលប៉ះពាល់ដល់សេដ្ឋកិច្ច៕