Cctimesw1140xh150cm copy

ចិនគាំទ្រ«ពហុភាគីនិយម»ជាដរាប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិលោក ZhangJun 

ចិន៖តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិលោក ZhangJun នៅថ្ងៃទី ១០ ខែមិថុនា បានអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់តាមអនឡាញ ស្តីពីការរំលឹកខួបអនុស្សាវរីយ៍ ៧៥ ឆ្នាំនៃការបង្កើត « ធម្មនុញ្ញអង្គការសហប្រជាជាតិ » ។ក្នុងកិច្ចប្រជុំនោះ ក្នុងនាមជាអ្នកតំណាងឱ្យរដ្ឋាភិបាលក្រុងប៉េងកំាង បានបញ្ជាក់ជាថ្មីថា ឯកតោភាគីនិយមកំពុងនាំមក នូវការគំរាមកំហែងកាន់តែខ្លាំងដល់ពិភពលោក។ 

លោក ZhangJun បានសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រពហុភាគីនិយមជាដរាប គាំទ្រយុត្តិធម៌អន្តរជាតិជាដរាប ហើយចិននឹងខិតខំប្រឹងប្រែងចាប់ដៃជាមួយប្រទេសនានា ដើម្បីបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។

ជាមួយគ្នានោះ អ្នកនាំពាក្យគណៈប្រេសិតចិនប្រចាំនៅសហភាពអឺរ៉ុប បានច្រានចោលនូវខ្លឹមសារពាក់ព័ន្ធនឹងចិនក្នុងឯកសារនេះដោយលើកឡើងថា ប្រទេសចិនជាអ្នករងគ្រោះនៃព័ត៌មានក្លែងក្លាយ។ ចិននឹងបន្តដើរតាមមាគ៌ាដែលខ្លួនបានជ្រើសរើស តែមិននាំចេញរបបនិងប្រព័ន្ធអភិវឌ្ឍន៍របស់ខ្លួននោះទេ។ 

អ្នកនាំពាក្យគណៈប្រេសិតចិនប្រចាំនៅសហភាពអឺរ៉ុប  បានហៅឯកសាររបស់សហភាពអឺរ៉ុបបានលើកឡើងដល់ប្រទេសចិនដោយមានភាពលំអៀង មិនបានផ្តោតលើព័ត៌មានក្លែងក្លាយពិតប្រាកដ ដែលមានចេតនាប្រឆាំងចិនហើយធ្វើផ្ទុយនឹងវិទ្យាសាស្ត្រនោះទេ ។

ចិនបានដាស់តឿនសហភាពអឺរ៉ុប ឱ្យដោះស្រាយបញ្ហាពាក់ព័ន្ធដោយសត្យានុម័ត និងយុត្តិធម៌។ដោយឡែក តាមសេចក្តីប្រកាសផ្លូវការនៃប្រទេសចិនបានឱ្យដឹងថា នៅថ្ងៃទី ១០ ខែមិថុនា ចិនបានរកឃើញករណីឆ្លងជំងឺកូវីដ-19 ថ្មីចំនួន ១១ នាក់ សុទ្ធតែនាំចូលពីក្រៅប្រទេស។អត្ថបទពីវិទ្យុមិត្តភាពកម្ពុជាចិន សម្រួលដោយស៊ីស៊ីថាមស៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង