Yearendyearend1140x150

ផលិតផលចិនកំពុង«ពេញនិយម»នៅទីផ្សារអាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ផ្សារទំនិញចិននៅក្នុងក្រុង កាប៊ុល

កាប៊ុល៖ ផលិតផលចិនជាច្រើនប្រភេទកំពុងតែដាក់លក់យ៉ាងទាក់ទាញច្រើនពាន់មុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងក្រុងកាប៊ុល ទំនិញជាច្រើនប្រភេទនេះកំពុងតែអូសទាញឲ្យពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ចាប់អារម្មណ៍ទំនិញរបស់ប្រទេសចិន។

អ្នកស្រុកកាប៊ុលម្នាក់បាននិយាយថា ផលិតផលរបស់ចិនជាពិសេសសម្លៀកបំពាក់គឺមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅផ្សារ Mandawi ដែលជាផ្សារបើកចំហដ៏មមាញឹកបំផុតរបស់ទីក្រុងកាប៊ុល។ អ្នកស្រុកបន្តថាជាមួយនឹងហាងលក់ដុំ និងរាយរាប់រយក្នុងហាង Mandawi bazaar ជាធម្មតាមានភាពមមាញឹកបំផុតនៅម៉ោងប្រហែល ០៩:០០ព្រឹក នៅពេលដែលមនុស្សដើរលេងតាមដងផ្លូវដ៏តូចចង្អៀតមួយនេះ។

ដោយឡែកលោក Parwiz អ្នកស្រុកម្នាក់បានគូសបញ្ជាក់ថា "វាគឺជាកន្លែងដ៏ធំបំផុតនៅទូទាំងទីក្រុងកាប៊ុល ហើយទំនិញចិនជាច្រើនកំពុងទាក់ទាញពលរដ្ឋអាហ្វហ្គានីស្ថានជាខ្លាំង។

លោកបន្ថែមថានៅពេលធ្វើដំណើរជុំវិញហាងតូចៗនៅផ្សារក្នុងក្រុងកាប៊ុលស្ទើរតែអាចបំភ្លេចបានថានេះគឺជាទីក្រុងដែលញាំញីដោយអំពើហិង្សា និងភាពក្រីក្រអស់ជាច្រើនទសវត្សរ៍មកហើយ។

ទោះបីជាមានច្បាប់តឹងរ៉ឹងគ្រប់គ្រងពីរបៀបដែលស្ត្រីអាចបង្ហាញមុខជាសាធារណៈក៏ដោយ គ្រឿងសំអាង គ្រឿងអលង្ការ និងរបស់របរទាន់សម័យផ្សេងៗទៀតនៅតែអាចរកបាននៅលើផ្សារមួយនេះ នេះបើយោងតាមអ្នកយកព័ត៌មានមកពីបណ្តាញទូរទស្សន៍ចិនសកល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង