Smart saver cctime web bannertif

ស្រុកកៀនស្វាយគ្រោងដាំកូនឈើ«១ម៉ឺនដើម»ដើម្បីក្លាយជាស្រុកបៃតង

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កណ្ដាល៖រដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បាននិងកំពុងរៀបចំផែនការគោលដៅ ដាំកូន ឈើមួយ ម៉ឺនដើម នូវទូទាំងស្រុក ដើម្បីកែប្រែក្លាយស្រុកកៀនស្វាយដ៏មានសក្កដានុពលមួយនេះ ក្លាយជាស្រុកបៃតង។គម្រោងនេះត្រូវបានរៀបចំណែនាំដោយរដ្ឋបាលខេត្តកណ្តាល។នេះបើតាមលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ។

លោក ឡូវ សុខសាន បានប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី១១ សីហានេះថា ស្រុកនឹងរៀបចំដាំកូនឈើមួយម៉ឺនដើម នាសប្ដាហ៍ក្រោយ ដើម្បីកែប្រែស្រុកកៀនស្វាយ ក្លាយជាស្រុកបៃតង។កូនឈើ ដែលគ្រោងនឹងដាំនោះរួមមាន ក្ងោក គគីរ និងធ្នង់ ជាដើម។ កូនឈើទាងនោះ នឹងដាំនៅតាមទីសាធារណៈ ផ្លូវជាតិ វត្តអារាម និងសាលារៀន ជាដើម។

លោក ឡូវ សុខសាន បានឱ្យដឹងទៀតថា តាមគោលការណ៍កូនឈើក្ងោក នឹងដាំនៅតាមដងផ្លូវ និងទីសាធារណៈ ចំណែកឯដើមគគីរ និងធ្នង់ នឹងដាំនៅក្នុងវត្តអារាម និងនៅតាមសាលារៀន ដាំគ្រប់កូនឈើទាំងអស់។ នៅក្នុងខែសីហានេះ ធ្វើយ៉ាងណាត្រូវដាំឱ្យបានតាមផែនការណ៍ មួយម៉ឺនដើម។

លោក ឡូវ សុខសាន បានបន្ដថា គម្រោងនៃការដាំកូនឈើនេះ ជាផែនការណ៍របស់អភិបាលខេត្តកណ្ដាល។ តាមផែនការណ៍ គម្រោងនៃការដាំកូនឈើនេះ នឹងដាំនៅក្នុងស្រុកទាំង១១ នៅក្នុងខេត្តកណ្ដាល ដែលក្នុងស្រុកនីមួយៗ ដាំកូនឈើមួយម៉ឺនដើម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង