Cctime 6monthsfree desktop
Cc times  web banner kh (2)

បណ្ឌិត យ៉ង សាំង​កុមារ៖អភិវឌ្ឍភ្នំតាម៉ៅទៅជា«ឧទ្យានបៃតង»ជាយុទ្ធសាស្រ្តល្អបំផុត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក យ៉ង សាំង​កុមារ អ្នកជំនាញផ្នែក​កសិកម្ម 

តាកែវ៖ អ្នកជំនាញផ្នែក​កសិកម្ម បានលើកឡើងពីយុទ្ធសាស្ត្ររៀបចំអភិវឌ្ឍព្រៃតំបន់ភ្នំតាម៉ៅ ដើម្បីងាយស្រួលទាក់ទាញផលប្រយោជន៍សម្រាប់សុខុមាលភាពប្រជាពលរដ្ឋ សម្រាប់វិស័យទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ។អ្នកជំនាញចង់ឃើញរាជរដ្ឋាភិបាល អភិវឌ្ឍភ្នំតាម៉ៅទៅជា«ឧទ្យានបៃតង»ជាយុទ្ធសាស្រ្តល្អបំផុត។

លោក យ៉ង សាំង​កុមារ អ្នកជំនាញផ្នែក​កសិកម្ម បានថ្លែងថា នៅតំបន់ក្នុង និង ជាយក្រុងនៅប្រទេសជាច្រេីនគេចូលចិត្តទុកព្រៃ ឬរៀបចំជាសួនសាធារណ:។លោកបានលើកជា ឧទាហរណ៍នៅផ្នែកខាងលិចទីក្រុងប៊ែឡាំងមានឧទ្យានមួយឈ្មោះថា Grunewald ដែលមានទំហំ ៣០០០ហិកតាសម្រាប់ប្រជាពលរដ្ឋ និងទេសចរទៅលំហែកាយ។ នៅទីក្រុងឡុងដ៍មានឧទ្យានធំមួយឈ្មោះ Hyde Park។ នៅបាងកកមានសួន Lumpini នៅហាណូយមាន សួនឡេនីន។ល។

បើតាមអ្នកជំនាញរូបនេះ បានពន្យល់ថា នៅភ្នំពេញ និង តំបន់ជុំវិញលែងមានព្រៃដែលមានទំហំរាប់រយហិកតារទៀតហេីយ ពោលគឺនៅសល់តែតំបន់ភ្នំតាម៉ៅមួយទេ។សម្រាប់លោកកុមារការពង្រីកទីក្រុងភ្នំពេញដោយផ្សារភ្ជាប់ជាមួយការអភិរក្ស និងអភិវឌ្ឍព្រៃតំបន់ភ្នំតាម៉ៅ ឱ្យក្លាយជាឧទ្យានបៃតងជាយុទ្ធសាស្រ្តល្អបំផុតសម្រាប់សុខុមាលភាពប្រជាពលរដ្ឋ សម្រាប់វិស័យទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ។

គួរបញ្ជាក់ថា ភ្នំតាម៉ៅនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវ ជាតិលេខ ២ពីរាជធានីភ្នំពេញ។ភ្នំតាម៉ៅ ជារមណីយដ្ឋានដ៏ល្អមានប្រាង្គប្រាសាទ, មានព្រៃភ្នំ ធម្មជាតិ និង ជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា មានផ្ទៃដី ២.៥០០ ហិកតា ជាតំបន់ការពារព្រៃឈើ។ ផ្ទៃដីចំនួន ១.២០០ហិកតា ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ។

យោងតាមក្រសួងកសិកម្ម សព្វថ្ងៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានជាអាទិ៍ ផ្លូវថ្នល់ ទ្រុងសត្វ សួនច្បារ អគារសារមន្ទីរ អគារអប់រំ ប្រព័ន្ធផ្គត់ផ្គង់ទឹក បណ្តាញអគ្គីសនី អគារការិយាល័យដើម្បី បម្រើឲ្យសេវាការសង្គ្រោះ ព្យាបាល សិក្សាស្រាវជ្រាវ អប់រំ និងទេសចរណ៍...។ល។ និង កំពុងចិញ្ចឹមថែរក្សា បង្កាត់ពូជ សត្វព្រៃជាង ១៦៧៨ ក្បាល ត្រូវជា ១១៨ ប្រភេទ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង