ភ្នំពេញ៖ រដ្ឋាភិបាលចិន នៅថ្ងៃទី៧ ខែមិថុនា បានចេញផ្សាយនូវសៀវភៅសមួយដែលមានចំណងជើងថា “សកម្មភាពរបស់ចិនក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស COVID-19”។ខ្លឹមសារក្នុងសៀវភៅនេះ បានកត់ត្រាពីដំណើរដ៏មហិមានៃកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសដោយប្រជាជនចិន ដែលមានអក្សរសរុប៣.៧ម៉ឺនតួ។ ខ្លឹមសារស្តីអំពីការចែករំលែកពីវិធីសាស្រ្តបទពិសោធន៍នៃការទប់ស្កាត់នឹងជំងឺវីរុសនៅក្នុងប្រទេសចិនជូនចំពោះសហគមន៍អន្តរជាតិ និង បានបង្ហាញឲ្យឃើញពីការអន្តរាគមន៍របស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសជាសកលលោក។
ទាក់ទងនឹងសៀវភៅនេះ ឯកឧត្តម Wang WenTian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើការចែករំលែកពីអារម្មណ៍ផ្ទាល់ និង ការយល់ឃើញផ្ទាល់របស់ឯកឧត្តមដូចតទៅ៖
នាថ្ងៃទី៧ ខែមិថុនា សៀវភៅសដែលមានចំណងជើងថា សកម្មភាពរបស់ចិនក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19 ដែលជំរុញចេញផ្សាយយ៉ាងម៉ើងម៉ាត់ដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋចិន ខ្លឹមសារបានកត់ត្រាពីដំណើរដ៏មហិមានៃកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសដោយប្រជាជនចិន ដែលមានអក្សរសរុប៣.៧ម៉ឺនតួ បានខ្លឹមសារស្តីអំពីការចែករំលែកពីវិធីសាស្រ្តបទពិសោធន៍នៃការទប់ស្កាត់នឹងជំងឺវីរុសនៅក្នុងប្រទេសចិនជូនចំពោះសហគមន៍អន្តរជាតិ បានបង្ហាញឲ្យឃើញពីការអន្តរាគមន៍របស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសជាសកលលោក។
សៀវភៅសក្រោយពីចេញផ្សាយរួចទទួលបានការសរសើរខ្លាំងពីសំណាក់មហាជន។ ក៏មានមហាជនខ្លះបានលើកឡើងថា សៀវភៅសជាប្រភេទសៀវភៅថ្លែងការណ៍ ព្រោះវាបានបង្ហាញពីគំនិតទប់ស្កាត់នឹងជំងឺវីរុសនៅក្នុងប្រទេសចិនដែលយកប្រជាជនពលរដ្ឋជាធំ។ ក៏មានមហាជនមួយចំនួនបានលើកឡើងថា ជាសៀវភៅជំនួយយ៉ាងទាន់ពេលវេលា ព្រោះវាបានចែករំលែកពីបទពិសោធន៍ និងចំណេះដឹងរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសទៅកាន់ពិភពលោកដោយគ្មានភាពលាក់លៀមបន្តិចសោះឡើយ។ ក៏មានមហាជនមួយចំនួនបានលើកឡើងថាវាជាបញ្ជាក្នុងសមរភូមិ ព្រោះវាបានជំរុញប្រជាពលរដ្ឋឲ្យត្រៀមរៀបចំខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធនឹងជំងឺវីរុសរយៈពេលវែង។ ក៏មានមហាជនខ្លះបានលើកឡើងថា វាជាសញ្ញាយោធាលេខChongfeng ព្រោះវាបានអំពាវនាវសហគមន៍អន្តរជាតិសាមគ្គីគ្នាតបទល់ជាមួយគ្រោះមហន្តរាយជាសតវត្សមួយនេះ។
ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមនឹងធ្វើការចែករំលែកពីអារម្មណ៍ផ្ទាល់ និងការយល់ឃើញផ្ទាល់របស់ខ្ញុំមួយចំនួនជូនដល់អ្នកទាំងអស់គ្នា។
ការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេសចិនត្រូវបានកត់ត្រាក្នុងសៀវភៅស បានបង្ហាញពីមនោសញ្ចេតនាកម្រិតខ្ពស់ដែលបានយកប្រជាជនជាធំ និងអាយុជីវិតជាចម្បង។ ប្រឈមមុខជាមួយជំងឺវីរុសដែលជាគ្រោះធម្មជាតិដ៏កាចសាហាវបំផុត លោកប្រធានាធិបតីXi Jinpingបានចុះចង្អុលបង្ហាញដោយផ្ទាល់ ចុះចាត់ចែងដោយផ្ទាល់ គ្រប់គ្រងការវិវឌ្ឍន៍នៃស្ថានភាពជារួម វិនិច្ឆ័យយ៉ាងច្បាស់លាស់ ដើម្បីជាជំនឿចិត្តដ៏មុតមាំជូនដល់ប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស និងការប្រមូលផ្តុំនូវកម្លាំងផងដែរ។ ចិនបានចាត់ចែងប្រភពធនធាន និងកម្លាំងក្នុងប្រទេសជាតិដោយមានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស បានចាត់វិធានការទប់ស្កាត់ច្បាស់លាស់និងគ្រប់ជុងជ្រោយបំផុត រាល់ការលះបង់ដ៏មានតម្លៃក្នុងគោលបំណងរក្សាការពារអាយុជីវិតប្រជាពលរដ្ឋ។ តបទល់ជាមួយស្ថានភាពជំងឺវីរុសដែលផ្ទុះឡើងជាបន្ទាន់ គ្រប់គ្រងស្ថានភាពនៃការរីករាលដាលនៃជំងឺវីរុស រហូតដល់ចំនួននៃការរកឃើញផ្ទុកមានជំងឺវីរុសមានការថយចុះដល់ចំនួនរាយ ទទួលបានសមិទ្ធផលសម្រេចក្នុងសង្គ្រាមការពារអ៊ូហាន និងសង្គ្រាមការពារហ៊ូប៉ី រហូតដល់ការគ្រប់គ្រងជំងឺវីរុសទូទាំងប្រទេសឈានដល់ភាពធម្មតា សមិទ្ធភាពនៃការទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេសចិនទទួលបានជាច្រើនអនេកគួរឲ្យកត់សម្គាល់។ រហូតមកដល់ម៉ោង២៤ ថ្ងៃទី៣០ ខែឧសភា អត្រានៃអ្នកជាសះស្បើយនឹងជំងឺវីរុសCOVID-19មានចំនួនរហូតដល់៩៤.៣%។ ដើម្បីរក្សាការពារសុខភាពអាយុជីវិតប្រជាពលរដ្ឋ ចិនបានរួមចំណែកលះបង់ទាំងស្មារតី និងអាយុជីវិតដ៏ធំធេងបំផុត ទាំងនេះត្រូវបានចារក្នុងប្រវត្តិសាស្រ្តដ៏រំភើបបំផុតមិនធ្លាប់មាន។
ការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេសចិនត្រូវបានកត់ត្រាក្នុងសៀវភៅស បង្ហាញឲ្យឃើញពីកម្លាំងដ៏មហិមានៃប្រជាជន។ ចាប់តាំងពីថ្ងៃសែនចូលឆ្នាំចិន(Chuxi)រហូតដល់ថ្ងៃទី៨ ខែមីនា ក្រុមវេជ្ជសាស្រ្តជាតិចំនួន៣៤៦ក្រុម គ្រូពេទ្យចំនួន៤.២៦ម៉ឺននាក់ និងក្រុមសុខាភិបាលសាធារណៈជាង៩០០នាក់បានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តហ៊ូប៉ីចូលរួមជួយសង្គ្រោះ។ ក្នុងអំឡុងពេលនៃជំងឺវីរុសកើតមានឡើង ក្រុមការងារក្នុងតំបន់រស់នៅដែលមានចំនួនលើសពី៤លាននាក់បានខិតខំតស៊ូប្រចាំការនៅមាត់ច្រកសំខាន់ទី១នៃតំបន់រស់នៅក្នុងភូមិឃុំក្រុងចំនួន៦៥ម៉ឺនកន្លែងទូទាំងប្រទេសដើម្បីទប់ស្កាត់នឹងជំងឺវីរុសមួយនេះ។ អ្នកដឹកជញ្ជូនទំនិញ បុគ្គលិកការពារបរិស្ថាន អ្នកធ្វើការលើវិស័យដឹកជញ្ជូនលើផ្លូវថ្នល់ អ្នកសារព័ត៌មាន អ្នកស្មោះចិត្ត និងក្រុមការងារគ្រប់វិស័យបានខិតខំតស៊ូជាមួយភារកិច្ចដោយមិនខ្លាចនិងមិនរុញរាឡើយ។ តាមតួលេខដែលទទួលបានជាគោល រហូតមកដល់ថ្ងៃទី៣១ ខែឧសភា អ្នកស្មោះចិត្តដែលបានចុះឈ្មោះក្នុងការចូលរួមកិច្ចការទប់ស្កាត់នឹងជំងឺវីរុសទូទាំងប្រទេសចិនមានចំនួនលើសពី៨.៨១លាននាក់ គម្រោងសេវាកម្មនៃអ្នកស្មោះចិត្តមានចំនួនលើស៤៦ម៉ឺនគម្រោង ការកត់ត្រាចំនួនពេលវេលានៃសេវាកម្មរបស់អ្នកស្មោះចិត្តមានចំនួនលើសពី២៩០លានម៉ោង។ ដូចការលើកឡើងរបស់អ្នកទទួលខុសត្រូវនៃការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋចិនក្នុងសន្និសិតសារព័ត៌មានថា ដំណើរដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសក្នុងប្រទេសចិន ជាការចងចាំរួមដែលបានឆ្លាក់ជាប់ក្នុងក្រអៅបេះដូងប្រជាជនចិនជាង១.៤ពាន់លាននាក់។ ប្រជាជនជាជំនឿចិត្តដ៏ធំបំផុត និងជាប្រភពកម្លាំងសម្រាប់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។
ការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេសចិនត្រូវបានកត់ត្រាក្នុងសៀវភៅស បង្ហាញពីឥរិយាបថត្រឹមត្រូវនៃលើការគោរពតាមបែបវិទ្យាសាស្រ្ត។ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជាអាវុធដ៏មានឥទ្ធិពលសម្រាប់មនុស្សជាតិក្នុងការទប់ស្កាត់នឹងជំងឺវីរុស ជ័យជំនះរបស់មនុស្សជាតិលើគ្រោះមហន្តរាយនៃជំងឺ មិនអាចឃ្លាតឆ្ងាយពីការអភិវឌ្ឍនៃវិទ្យាសាស្ត្រនិងការច្នៃប្រឌិតពីបច្ចេកវិទ្យាឡើយ។ បច្ចុប្បន្ននេះ ប្រទេសចិនមានInactivated vaccineនៃជំងឺវីរុសCOVID-19ចំនួន៤ប្រភេទ និងAn adenovirus vector vaccineចំនួន១ទទួលបានការសាកល្បងព្យាបាល វិវឌ្ឍនភាពនៃការស្រាវជ្រាវជារួមមានភាពដូចគ្នាជាមួយនឹងបរទេស វឌ្ឍនភាពនៃផ្នែកបច្ចេកវិទ្យាបានឈានមុខគេលើឆាកអន្តរជាតិ។ ប្រទេសចិនបានធ្វើការស្ទង់មតិអំពីមុខវិជ្ជាជំងឺរាតត្បាតដោយប្រើប្រាស់ទិន្នន័យ(Big Data) ប្រព័ន្ធឆ្លាតវ័យAI និងបច្ចេកវិទ្យាផ្សេងទៀត។ បច្ចុប្បន្នប្រទេសចិនកំពុងរៀបចំកម្លាំងពិសេសទូទាំងប្រទេស បង្កើតធាតុសំខាន់នៃបច្ចេកវិទ្យាក្នុងការគ្រប់គ្រងជំងឺវីរុស ដើម្បីជំរុញការស្រាវជ្រាវ និងការប្រើប្រាស់ឲ្យបានឆាប់រហ័ស ការចាត់ចែងចាប់ផ្តើមគម្រោងស្រាវជ្រាវជាបន្ទាន់មានចំនួន៨៣។ ជឿជាក់ថាតាមរយៈការស្រាវជ្រាវវ៉ាក់សាំងនឹងអាចរកឃើញកាន់តែច្រើនឥតឈប់ឈរ ការបង្កើតជីវភាពរស់របស់ប្រជាជននឹងអាចស្ដារមកវិញតាមធម្មតាក្នុងពេលឆាប់ៗនេះ។
ការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេសចិនត្រូវបានកត់ត្រាក្នុងសៀវភៅស បង្ហាញឲ្យឃើញពីគំនិតស្នូលនៃការកសាងសហគមន៍៍ជោគវាសនារួម។ ក្រោយពីមានការផ្ទុះឡើងនៃជំងឺវីរុសមក ប្រទេសចិនបានរក្សាគំនិតសហគមន៍ជោគវាសនារួម ដែលមានទំនួលខុសត្រូវនិងមានគុណខ្ពស់ បង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសមហាអំណាច បានប្រកៀកស្មាគ្នាពុះពាររួមគ្នាគ្នាជាមួយប្រទេសដែលជាប់ពាក់ព័ន្ធ។ ប្រទេសចិនបានប្រកាន់ភ្ជាប់នូវឥរិយាបថតាមច្បាប់ បើកចំហរ តម្លាភាព និងទំនួលខុសត្រូវ បានរាយការណ៍ពីខ្លឹមសារជំងឺវីរុសទៅកាន់សហគមន៍អន្តរជាតិយ៉ាងទាន់ពេលវេលា បានចែករំលែកពីបទពិសោធន៍នៃការទប់ស្កាត់ និងជួយសង្គ្រោះជាមួយគ្រប់ផ្នែកដោយគ្មានការលាក់លៀមសោះឡើយ។ ក្រោយពីជំងឺវីរុសបានកើតឡើងអស់រយៈពេល១១ថ្ងៃ ចិនបានចែករំលែកពីខ្លឹមសារលំដាប់សែននៃជំងឺវីរុសជូនទៅកាន់អង្គការសុខភាពពិភពលោក បានផ្តល់ជាកម្លាំងជួយដ៏សំខាន់ក្នុងការទប់ស្កាត់នឹងជំងឺវីរុសជូនដល់បណ្ដាប្រទេស។ ចិនមានអារម្មណ៍ដូចជាមួយនឹងបណ្តាប្រទេសដែលកំពុងតែជួបនូវបញ្ហាដ៏លំបាកនេះ ស្ថិតក្នុងស្ថានភាពដ៏មានសម្ពាធយ៉ាងខ្លាំងដែលខ្លួនកំពុងតែជួប ក៏បានចូលរួមផ្តល់ជាជំនួយមនុស្សធម៌ក្នុងការទប់ស្កាត់នឹងជំងឺវីរុសជូនដល់សហគមន៍អន្តរជាតិតាមលទ្ធភាពដែលខ្លួនអាចទៅបាន។ រហូតមកដល់ថ្ងៃទី៣១ ខែឧសភា ចិនបានផ្តល់ជំនួយជាសាច់ប្រាក់ចំនួន២លើកដែលមានចំនួន៥០លានដុល្លារជូនដល់អង្គការសុខភាពពិភពលោក បានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តចំនួន២៩ក្រុមឆ្ពោះដំណើរទៅកាន់២៧ប្រទេស បានផ្តល់ជំនួយក្នុងការទប់ស្កាត់នឹងជំងឺវីរុសទៅកាន់១៥០ប្រទេស និងអង្គការអន្តរជាតិចំនួន៤។
ការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេសចិនត្រូវបានកត់ត្រាក្នុងសៀវភៅស នេះប្រៀបដូចបានទះមួយកំផ្លៀងយ៉ាងខ្លាំងទៅលើអ្នកនយោបាយដែលបានធ្វើការកែប្រែពីសទៅខ្មៅ ពីខ្មៅទៅស លាបពណ៌បង្ខូចទៅលើកិច្ចការរួមចំណែករបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុស។ ប្រឈមមុខជាមួយហានីភ័យសុខាភិបាលសាធារណៈលើសកលលោកដែលពុំធ្លាប់មានពីមុនមក ការរួមសុខរួមទុក្ខលើក្បូនតែមួយ និងយកអាសារគ្នាទៅវិញទៅមកនៃបណ្តាប្រទេសជាអត្ថន័យដែលត្រូវមានជាចាំបាច់ ប៉ុន្តែអ្នកនយោបាយ អ្នកសារព័ត៌មានដែលតែងប្រឆាំងនឹងចិន បែរជាប្រឌិតរឿងមិនពិតវាយប្រហារមកលើចិនដោយគ្មានហេតុផលពិតប្រាកដសមស្របណាឡើយ។ គ្រាដំបូងនៃជំងឺវីរុស ពួកគេនិយាយថាការឆ្លើយតបរបស់ចិនមានការអន់ថយ ខ្លឹមសារមិនតម្លាភាព ចោទប្រកាន់ការបិទក្រុង ការដាក់គម្លាតរស់នៅដាច់ដោយឡែក និងវិធានការផ្សេងទៀតថាជាការរំលោភសិទ្ធិ និងសេរីភាពមនុស្ស។ ក្រោយជំងឺមានការផ្ទុះឡើងជាសកល ពួកគេបានឃោសនាបំផ្លើសលើកឡើងស្តីពីប្រភពនៃជំងឺចិន ស្តីពីទំនួលខុសត្រូវ ការទម្លាក់កំហុស បង្ខូចលាបពណ៌លើចិនគ្រប់ទម្រង់រូបភាពដោយប្រែពីសទៅខ្មៅ ពីខ្មៅទៅស មិនឈប់មិនឈរ។ យើងសូមប្រាប់ទៅកាន់អ្នកដែលជាប់ពាក់ព័ន្ធ តែងតែខិតខំរិះរកមធ្យោបាយមកបិទបាំងពីរឿងពិតជាក់ស្ដែងដែលខ្លួនមិនអាចទប់ស្កាត់នូវជំងឺដោយជោគជ័យ និងចង់បង្វែរបញ្ហានៃផ្ទៃក្នុង វាប្រៀបមិនដូចយកស្មារតីនិងកម្លាំងកាយទាំងនេះមកដាក់លើកិច្ចទប់ស្កាត់នឹងជំងឺវីរុសទើបល្អជាង។ ទម្លាក់កំហុសលើអ្នកដទៃ ចុងបញ្ចប់មានតែបង្កជាបញ្ហាបាត់បង់ការពារម្តងមួយៗក្នុងសង្គ្រាមជំងឺវីរុស វាមិនត្រឹមតែគ្មានប្រយោជន៍ចំពោះខ្លួនឯងនោះទេ ក៏ធ្វើឲ្យដំណើរនៃការទប់ស្កាត់ជំងឺវីរុសលើសកលលោក និងការស្ការសេដ្ឋកិច្ចឡើងវិញមានភាពយឺតយ៉ាវ។
មិត្តភក្តិទាំងអស់គ្នាជាទីមេត្រី សកលភាវូនីយកម្មបានធ្វើឲ្យបណ្តាប្រទេសនៅទូទាំងពិភពលោកមានទំនាក់ទំនងគ្នាច្រើនជាងពេលមុន។ ការរួបរួមនិងកិច្ចសហប្រតិបត្តិការគឺជាអាវុធដែលមានឥទ្ធិពលបំផុតដើម្បីជំនះការរីករាលដាលនៃជំងឺវីរុស។ ដើម្បីផែនការអភិវឌ្ឍរបស់មនុស្សជាតិ និងដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ ប្រទេសនានាមិនគួរមានការសង្ស័យគ្នា វាយប្រហារគ្នាទៅវិញទៅមកទេ គួរតែជួយយកអាសារគ្នា និងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស។ យើងរួមចិត្តរួមកម្លាំងគ្នា រួមគ្នាកសាងសហគមន៍សុខាភិបាលសុខភាព រួមគ្នាធានាអាយុជីវិត និងសុខភាពរបស់ប្រជាជន បង្កើតភាពល្អប្រសើរកាន់តែច្រើនសម្រាប់ការអភិវឌ្ឍន៍នៃមនុស្សជាតិទាំងឡាយ។