
ប្រទេសចិននាថ្ងៃទី៩ សីហានេះប្រកាសភាពជោគជ័យក្នុងការបាញ់គ្រាប់រ៉ុក្កែតប្រភេទ CERES-1 ដើម្បីបញ្ជូនផ្កាយរណបចំនួនបីទៅកាន់ទីអវកាសន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន CCTVPlus។
គ្រាប់រ៉ុក្កែតនេះបានបាញ់ចេញពីមជ្ឈមណ្ឌល ផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិននៅម៉ោងប្រមាណ ១២:១១នាទី នាថ្ងៃអង្គារនេះ។ ផ្កាយរណបទាំងបីគឺដើម្បីផ្តល់សេវាកម្មចាប់សញ្ញាពីចម្ងាយពាណិជ្ជកម្ម និងផ្ទៀងផ្ទាត់បច្ចេកវិទ្យាការចាប់សញ្ញាពីចម្ងាយ។
គួរបញ្ជាក់ថាមួយរយះចុងក្រោយនេះប្រទេសចិនបានបន្តវិវត្តន៍ខ្លួនបាញ់បង្ហោះផ្កាយរណបចាច្រើនប្រភេទទៅកាន់ទីលំហអាកាស ហើយផ្កាយរណបប្រភេទ CERES-1 គឺជាប្រព័ន្ធផ្កាយរណបមួយអាចអូសទាញពាណិជ្ជកម្មបន្ថែមជូនប្រទេសចិន៕