អាម៉េរិក៖ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន META រឺ Facebook លោក Mark Zuckerberg នៅថ្ងៃទី ៩ សីហានេះ បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការខិតខំប្រឹងប្រែង ធ្វើយ៉ាងណារក្សា ឯកភាពរបស់អតិជនដូចគ្នានឹងការនិយាយទល់មុនគ្នា។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការលោក Mark Zuckerberg បានគូសបញ្ជាក់ថា លោកនឹងបន្ថែមប្រព័ន្ធសុវត្ថិភាពបន្ថែមជុំវិញការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមរបស់លោកទាំង Facebook នឹង WhasApp ដោយលោកអះអាងថា លោកនឹងបន្តបង្កើតកម្មវិធីថ្មី ដើម្បីការពារ ឯកជនភាពរបស់អ្នកប្រើប្រាស់ឲ្យមានសុវត្ថភាពដូចជាការសន្ទនាទល់មុខគ្នា។
គួរបញ្ជាក់ថា Facebook បានក្លាយជាបណ្តាញសង្គមដ៏ធំជាងគេនៅលើពិភពលោក តែក៏រងការរិះគន់មិនតិចដែរពីសាធារណៈជន និង បណ្តាប្រទេសមួយចំនួនពីភាពកំសោយរបស់ក្រុមហ៊ុននេះដែលមិនរក្សាភាពសម្ងាត់របស់អតិថិជនផងដែរ៕