
ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ ថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២២ ដែលមានភ្ញៀវសរុបចំនួន ២៤៦,១៩៥នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២២៤,៩៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២១,២០២នាក់។ តួលេខខាងលើ មានការកើនឡើងប្រមាណ១១.៤៣% ធៀបនឹងសប្តាហ៍កន្លងមក។នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ។
បើតាមរបាយកាណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តសៀមរាប ៣៩,៩៧៩នាក់, ខេត្តព្រះសីហនុ ៣៣,៨៣៧នាក់, ខេត្តកំពត ៣៣,៤៦១នាក់, ខេត្តកែប ២០,០៥៧នាក់, ខេត្តបាត់ដំបង ១៩,៦៨៨នាក់, រាជធានីភ្នំពេញ ១៨,៧៣៤នាក់, ខេត្តកំពង់ស្ពឺ ១២,១៩៩នាក់, ខេត្តពោធិ៍សាត់ ១១,៩៩៩នាក់, និង ខេត្តកណ្តាល ១១,០៨៥នាក់។
ក្រសួងបញ្ជាក់ថា តួលេខខាងលើ មានការកើនឡើងប្រមាណ១១.៤៣% ធៀបនឹងសប្តាហ៍កន្លងមក។
ទន្ទឹមនឹងនេះ នាសប្តាហ៍កន្លងមក នៅខេត្តសៀមរាបមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍សំខាន់មួយចំនួន ដែលជាកត្តាជួយទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើនផងដែរ៕
