Yearendyearend1140x150

រដ្ឋមន្រ្តីការបរទេសសិង្ហបុរី«តេស្តវិជ្ជមានកូវីដ១៩»បន្ទាប់ពីត្រឡប់មកពីប្រជុំអាស៊ាននៅកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan (ឆ្វេង) ជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken (ស្តាំ) ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន

សិង្ហបុរី៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ១៩ បន្ទាប់ពីត្រឡប់មកពីកិច្ចប្រជុំអាស៊ាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតសិង្ហបុរីចេញផ្សាយនាថ្ងៃនេះ។

រដ្ឋមន្រ្តីការបរទេសសិង្ហបុរី Balakrishnan បានឲ្យដឹងនៅលើ Facebook ថា "វាគឺជាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដល់ល្អ តែបន្ទាប់ពីត្រឡប់មកពីប្រជុំវិញខ្ញុំបានតេស្តវិជ្ជមានកូវីដ១៩" ។ លោកបានបន្ថែមថា លោកមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ ដោយសារការចាក់វ៉ាក់សាំង និងថ្នាំជំរុញកូវីដ-១៩។ លោកបន្តថា"សំណើផ្ទាល់ខ្លួន អ្នកដែលបានទាក់ទងជាមួយខ្ញុំក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះគួរតែធ្វើតេស្តរកកូវីដ១៩។

សម្រាប់លោក Balakrishnan នៅទីក្រុងភ្នំពេញ ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែសីហា សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លោកក៏បានចូលរួមកិច្ចប្រជុំពាក់ព័ន្ធដូចជាវេទិកាតំបន់ដែលមានមន្ត្រីមកពីសហរដ្ឋអាមេរិក ចិន រុស្ស៊ី និងជប៉ុន។ លោកបានជួបជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្រៅព្រឹត្តិការណ៍នេះ។

គួរបញ្ជាក់ថាកិច្ចប្រជុំអាស៊ានបានធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដែលជំរុញឱ្យទីក្រុងប៉េកាំងខឹងសម្បារហើយបានសមយុទ្ធយោធានៅសមុទ្រ ជុំវិញកោះតៃវ៉ាន់។ ប្រទេសចិនក៏បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងបញ្ឈប់កិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកក្នុងវិស័យមួយចំនួន រួមទាំងកិច្ចពិភាក្សាផ្នែកយោធា និងអាកាសធាតុផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង