Yearendyearend1140x150

អ៊ីស្រាអែលផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធកំពូលនៅហ្គាហ្សា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ទីក្រុងហ្គាហ្សា៖ អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាជាមួយនឹងការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍ ហើយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានសងសឹកដោយការបាញ់គ្រាប់រ៉ុក្កែតនៅក្នុងទឹកដីដែលមានការកើនឡើងនៃអំពើហិង្សាដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមកាលពីឆ្នាំមុន។

អាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា មនុស្ស ១០ នាក់ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល រួមទាំងក្មេងស្រីអាយុប្រាំឆ្នាំម្នាក់ និង ៧៥នាក់ផ្សេងទៀតបានរងរបួស។ កងទ័ពអ៊ីស្រាអែលបានប៉ាន់ប្រមាណថា ប្រតិបត្តិការរបស់ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១៥នាក់ ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid អះអាងថា រដ្ឋជ្វីហ្វត្រូវបានបង្ខំឱ្យចាប់ផ្តើម "ប្រតិបត្តិការប្រឆាំងភេរវកម្មជាមុន ប្រឆាំងនឹងការគំរាមកំហែងភ្លាមៗ" ដែលបង្កឡើងដោយក្រុមជីហាតអ៊ីស្លាម បន្ទាប់ពីភាពតានតឹងជាច្រើនថ្ងៃនៅតាមព្រំដែនហ្គាហ្សា។ អ៊ីស្រាអ៊ែល និងក្រុមជីហាតអ៊ីស្លាម បានអះអាងពីការសម្លាប់មេបញ្ជាការកំពូលម្នាក់ជាមួយក្រុមសកម្មប្រយុទ្ធ Taysir al-Jabari ក្នុងការវាយប្រហារកាលពីថ្ងៃសុក្រ។

ដោយឡែកក្រុមជីហាតអ៊ីស្លាមបាននិយាយថា ការទម្លាក់គ្រាប់បែកដំបូងរបស់អ៊ីស្រាអែលគឺស្មើនឹង "ការប្រកាសសង្គ្រាម" ជាមួយក្រុមជីហាតអ៊ីស្លាម។ ការបាញ់គ្រាប់រ៉ុក្កែត និងការវាយប្រហាររបស់អ៊ីស្រាអែលបានបន្តពេញមួយយប់ ដែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា និងបានបង្ខំប្រជាជនអ៊ីស្រាអែលរាប់រាប់ពាន់នាក់ចាកចេញពីតំបន់ប្រយុទ្ធ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបន្តថា "អ៊ីស្រាអែលមិនចាប់អារម្មណ៍នឹងជម្លោះកាន់តែទូលំទូលាយនៅហ្គាហ្សានោះទេ ប៉ុន្តែក៏នឹងស្វាគមន៍ជានិច្ចប្រសិនបើមានការផ្ទុះយោធាណាមួយ"៕

មេក្រុមជីហាតត្រូវបានអ៊ីស្រាអ៊ែលសម្លាប់ Tayseer al-jabari


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង