Yearendyearend1140x150

ធនាគារ កាណាឌីយ៉ា ត្រៀមប្រាក់ឥណទានសម្រាប់ស្តារ និងជំរុញកំណើនធុរកិច្ចក្នុងវិស័យទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ដើម្បីបន្តការគាំទ្រដល់«គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍» របស់រាជរដ្ឋាភិបាល ធនាគារ កាណាឌីយ៉ា និងធនាគារសហគ្រាសធុនតូច និងមធ្យម បានសហការគ្នា ផ្ដល់ជូនឥណទានទ្រទ្រង់អាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីគាំទ្រអាជីវកម្ម និងសហគ្រាសដែលបានទទួលរងផលប៉ះពាល់ដល់ហិរញ្ញវត្ថុ ជាពិសេសលើវិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺរាតត្បាត កូវីដ-១៩នេះ។

ធនាគារ កាណាឌីយ៉ា បានស្វាគមន៍និងគាំទ្រនូវ «គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍» ជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដាក់សម្ពោធដំណើរការ កាលពីខែ ឧសភា ឆ្នាំ២០២២ ដើម្បីជួយស្រោចស្រង់ទៅលើវីស័យទេសចរណ៍ ដែលបានដើរតួយ៉ាងសំខាន់មួយក្នុងសេដ្ឋកិច្ចកម្ពុជា។

ធនាគារ កាណាឌីយ៉ា បានត្រៀមសាច់ប្រាក់សរុបហូតទៅដល់ ៦លានដុល្លារអាមេរិកដើម្បីទុកជាប្រាក់ឥណទាន សម្រាប់អាជីវកម្ម ធុរកិច្ច និងសហគ្រាស ក្នុងការប្រើប្រាស់ ការកែលម្អ ធ្វើទំនើបកម្ម និងពង្រីកប្រតិបត្តិការរបសើខ្លួននៅក្នុងវិស័យទេសចរណ៍។ លោក លោកស្រី ម្ចាស់អាជីវកម្មអ្នកអាចស្នើសុំឥណទានរហូតដល់ ៤០ម៉ឺនដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ទាបពិសេសត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ ឬ ០.៥៤% ប៉ុណ្ណោះក្នុងមួយខែ និងរយៈពេលឥណទានរហូតដល់ ៧ឆ្នាំ។

សម្រាប់ព័ត៌មានបន្ថែម លោក លោកស្រី អញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ កាណាឌីយ៉ា ដែលមាននៅគ្រប់ខេត្តរាជធានី ទូទាំងប្រទេស ឬអាចទាក់ទងមកកាន់លេខ ០២៣ ៨៦៨ ២២២។

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១ ហើយ ថ្មីៗនេះផងដែរ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker។

គិតត្រឹមថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៣ ទីតាំង ទូរ ATM និង CRM ចំនួន៣៧២ ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង