
ចិន៖ ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរបានបង្កើនល្បឿនសាងសង់លឿនអាកាសយានដ្ឋានមួយនេះនៅទឹកដីសៀមរាមគាំទ្រដោយប្រទេសចិនគឺជាគម្រោងដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់មួយ និងផ្លូវមួយរវាងប្រទេសអាស៊ីទាំងពីរ។
ស្ថិតនៅចម្ងាយប្រហែលប្រមាណ ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីប្រជុំជនខេត្តសៀមរាប និង ៤០ គីឡូម៉ែត្រពីឧទ្យានបុរាណអង្គរដែលចុះបញ្ជីដោយអង្គការយូណេស្កូ អាកាសយានដ្ឋានដែលគាំទ្រដោយប្រទេសចិនគឺជាគម្រោងដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ រវាងប្រទេសអាស៊ីទាំងពីរ។ ការសាងសង់អាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ជាមួយនឹងការរំពឹងទុកនៃភ្ញៀវទេសចរបរទេសនៅក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ១៩។

អាកាសយានដ្ឋានថ្មីនេះត្រូវបានផ្តល់អាជ្ញាប័ណ្ណ និងផ្តល់ហិរញ្ញប្បទានដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាដៃគូក្រុមហ៊ុន Yunnan Investment Holdings Ltd របស់ប្រទេសចិន។
ក្រុមហ៊ុនចិនដែលទទួលបន្ទុកសាងសង់បាននិយាយថា ការប្តេជ្ញាចិត្តក្នុងការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលា និងប្រកបដោយស្តង់ដារខ្ពស់បំផុត ដោយមានចក្ខុវិស័យរយៈពេលវែងក្នុងការជួយដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ដោយគោរពតាមបទប្បញ្ញត្តិបរិស្ថានក្នុងតំបន់យ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ចប់គំរោងឲ្យទាន់ពេលវេលា។

គួរបញ្ជាក់ថាព្រលានយន្តហោះអាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់។ គម្រោងមួយនេះចំណាយថវិការសាងសង់ប្រមាណ ៨៨០ លានដុល្លារអាមេរិក ដែលបានចាប់ផ្តើមសាងសង់តាំងពីខែមិនា ឆ្នាំ ២០២០ ដោយព្រលាននេះមានផ្ទៃដី ៧០០ ហិកតា ហើយត្រូវបានកំណត់ថាជាព្រលានយន្តហោះធំជាងគេនៅកម្ពុជា ក្នុងទំហំ ៧៥០ ហិកតា៕
