Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាជាប់ចំណាត់ថ្នាក់ទី៣នៃប្រទេសទាំង១៥នៅអាស៊ីដែលជាគោលដៅទេសចរណ៍មានតម្លៃសមរម្យបំផុត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិចង់ដើរកម្សាន្តសប្បាយរីករាយ ជាមួយនឹងការចំណាយសមរម្យមួយនោះ ពួកគេអាចជ្រើសរើសគោលទេសចរណ៍នៅតាមប្រទេសទាំង១៥នេះ ពិសេសគឺប្រទេសកម្ពុជា ព្រោះប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏ល្អមួយនៅអាស៊ីភាគអាគ្នេយ៍ ក្នុងនោះភ្ញៀវទេសចរអាចរីករាយជាមួយការទស្សនា និងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយនៅរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងគោលទេសចរណ៍វប្បធម៌ប្រវត្តិ សារមន្ទីរជាតិជាដើម។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។

ប្រទេសទាំង១៥រួមមាន៖១. កាហ្សាក់ស្ថាន (Kazakhstan)

២. អាមេនី (Armenia) ៣. កម្ពុជា (Cambodia) ៤. ម៉ាឡេស៊ី (Malaysia) ៥. ឥណ្ឌូណេស៊ី (Indonesia) ៦. ថៃ (Thailand) ៧. ម៉ុងហ្គោលី (Mongolia) ៨. ប៉ាគីស្ថាន (Pakistan) ៩. នេប៉ាល់ (Nepal) ១០. បង់ក្លាដែស (Bangladesh) ១១. ឡាវ (Laos) ១២. ហ្វីលីពីន (Philippines) ១៣. មីយ៉ាន់ម៉ា (Myanmar) ១៤. វៀតណាម (Vietnam) និង ១៥. ឥណ្ឌា (India) ។

បើតាមក្រសួងទេសចរណ៍ កម្ពុជាមានភាពសម្បូរបែបផងដែរជាមួយនឹងតំបន់អេកូទេសចរណ៍នៅភាគឦសានប្រទេស នៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ឬក៏ទៅទស្សនាសត្វផ្សោតដែលជាសត្វកម្រជិតផុតពូជនៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះ។ ជម្រើសពិសេសផ្សេងទៀត គឺការទៅទស្សនាតំបន់បេតិកភណ្ឌសម័យអាណានិគមនៅខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះជាដើម។

ភ្ញៀវទេសចរក៏អាចបន្តទៅទស្សនានៅប្រាសាទអង្គរវត្តនិងរមណីយដ្ឋានអង្គរទាំងមូលដែលស្ថិតនៅខេត្តសៀមរាប តំបន់ប្រាសាទព្រះវិហារនៅខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំ ឬក៏អាចទៅទស្សនានៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលលាតសន្ធឹងនៅតាមខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តដែរជាមួយនឹងតំបន់អេកូទេសចរណ៍នៅភាគឦសានប្រទេស នៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ឬក៏ទៅទស្សនាសត្វផ្សោតដែលជាសត្វកម្រជិតផុតពូជនៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះ។

ជាមួយគ្នានេះ ភ្ញៀវទេសចរអាចសាកល្បងជាមួយម្ហូបអាហារបែបខ្មែរ ទស្សនីយភាពសិល្បៈ ជីវភាពរស់នៅរបស់ប្រជាជន ឈ្វេងយល់អំពីវប្បធម៌-អរិយធម៌ដ៏ចំណាស់មួយនៅអាស៊ី និងមានផលិតផលទេសចរណ៍ជាច្រើនទៀតដែលភ្ញៀវទេសចរអាចរីករាយក្នុងការស្នាក់នៅ និងទស្សនាកម្សាន្តជាមួយនឹងការចំណាយសមរម្យបំផុត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង