ចិន៖ អាជ្ញាធរចិនបានចេញវិធានការគ្រប់គ្រងទឹកជំនន់ និងគ្រោះមហន្តរាយដើម្បីជាការឆ្លើយតបទៅនឹងការបាក់ទំនប់ទឹកនៃទន្លេនៅក្នុងខេត្ត Liaoning ភាគឦសានប្រទេសចិនកាលពីថ្ងៃចន្ទ។
ទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះគ្រោះរាំងស្ងួតរបស់រដ្ឋនៃប្រទេសចិន បានរៀបចំការពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងទឹកជំនន់ និងការសង្គ្រោះគ្រោះមហន្តរាយ។ទន្លេ Raoyang ក្នុងទីក្រុង Panjin បានបាក់ហើយកំពុងប្រែក្លាយជាទឹកជំនន់ដ៏ធំបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ ១៩៥១ ។
នៅម៉ោងប្រមាណ ៥:០០ កាលពីថ្ងៃទី៣១ ខែកក្កដា ទឹកទន្លេបានទទួលរងនូវទឹកជំនន់ជាលើកទីពីរខណៈដែលការបាក់ទំនប់វារីអគ្គិសនីបានកើតឡើងនៅព្រឹកថ្ងៃចន្ទ ទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់របស់ក្រុងបានផ្តួចផ្តើមឱ្យមានការឆ្លើយតបជាបន្ទាន់នូវការប្រកាសអាសន្នជម្លៀសពលរដ្ឋទៅកាន់ទីសុវត្ថិភាព
ជាមួយគ្នានេះដែរការពិគ្រោះយោបល់បានតម្រូវឱ្យរដ្ឋាភិបាលក្រុង Liaoning រៀបចំបុគ្គលិក សម្ភារៈ និងបរិក្ខារដើម្បីជួសជុលការបាក់បែក និងបូមទឹកចេញ។ អាជ្ញាធរមូលដ្ឋាននឹងពង្រឹងការត្រួតពិនិត្យ និងបង្កើនប្រសិទ្ធភាពការបញ្ជូនគម្រោងគ្រប់គ្រងទឹកជំនន់ ដើម្បីធានាសុវត្ថិភាពនៃផ្លូវលំនៅតាមដងទន្លេ Liaohe ។
ក្រុមការងារមកពីទីស្នាក់ការកណ្តាលក៏បានដឹកនាំការងារគ្រប់គ្រងទឹកជំនន់ក្នុងខេត្ត គិតត្រឹមម៉ោង ០៨:០០ ថ្ងៃពុធនេះ ការិយាល័យ និងក្រសួងបានបញ្ជូនអ្នកជួយសង្គ្រោះពិសេស២២៣ នាក់ និងឧបករណ៍ ៣២ ឈុត ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋទាំងអស់៕