Yearendyearend1140x150

ចិនធ្វើសមយុទ្ធយោធា«ទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់»បន្ទាប់ពីលោកស្រី Nancy Pelosiចាកចេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ចិនចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំរួមគ្នារបស់កងទ័ពរំដោះប្រជាជនចិនជុំវិញកោះតៃវ៉ាដែលនេះគឺជាសមយុទ្ធខ្នាតយក្សមួយដែលចិនពុំធ្លាប់ធ្វើពីមុនមក។ សមយុទ្ធខ្នាតយក្សមានទាំងយន្តហោះដ្រូន មីស៊ីល បូករួមទាំងសព្វាវុធទំនើបៗរបស់នេះធ្វើឡើយបន្ទាប់ពីប្រធានសភាអាម៉េរិកបានចាកចេញពីកោះតៃវ៉ាន។

យោងតាមមន្រ្តីកងទ័ពរំដោះប្រជាជនចិនបានឲ្យដឹងថាប្រតិបត្តិការយោធារួមគ្នាជាបន្តបន្ទាប់ជុំវិញកោះតៃវ៉ាន់បានចាប់ផ្តើមតាំងពីយប់ថ្ងៃអង្គារតែមកដល់នេះសមយុទ្ធកាន់តែពង្រីកបែបទ្រង់ទ្រាយធំ។ មន្រ្តីចិនបន្តថា ប្រតិបត្តិការយោធាគឺជាការរារាំងយ៉ាងតឹងរ៉ឹងប្រឆាំងនឹងទង្វើអវិជ្ជមានរបស់សហរដ្ឋអាមេរិកលូដៃរឿងផ្ទៃក្នុងរបស់ចិន ហើយចិននៅតែបន្តព្រមានដ៏ធ្ងន់ធ្ងរប្រឆាំងនឹងសកម្មភាពបំបែកខ្លួនដែលស្វែងរក "ឯករាជ្យភាពតៃវ៉ាន់"។

ប្រតិបត្តិការរួមគ្នារបស់កងទ័ពរំដោះប្រជាជនចិនលើកនេះមានកងទ័ពពិសេស កងទ័ពជើងទឹក កងទ័ពអាកាស កងកម្លាំងរ៉ុក្កែត និងកងកម្លាំងគាំទ្រយុទ្ធសាស្ត្រ ដែលនឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាពប្រយុទ្ធរួមគ្នារបស់កងរំដោះប្រជាជនចិន។

បន្ថែមពីនេះការហ្វឹកហ្វឺនរួមគ្នាលើអាកាស និងសមយុទ្ធបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយគោលបំណងរបស់ចិនគឺដើម្បីបង្ហាញថាកងរំដោះប្រជាជនចិនមានសមត្ថភាពខ្ពស់អាចវាយប្រហារសត្រូវណាមួយភ្លាមៗប្រសិនបើមានការផ្ទុះយោធាណាមួយកើតឡើង។

បើតាមលោក Zhang Junshe អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវកងទ័ពជើងទឹករបស់ចិនបាននិយាយថា ការគ្រប់គ្រងច្រកចេញទាំងអស់នៃកោះតៃវ៉ាន់ ដែលនឹងក្លាយជាការរារាំងយ៉ាងខ្លាំងដល់កងកម្លាំងអបគមន៍ 'ឯករាជ្យតៃវ៉ាន់' ។ លោកបន្តថា ប្រតិបត្តិការយោធារួមគ្នានេះ ក៏នឹងបង្ហាញថា កងរំដោះប្រជាជនចិនមានទាំងការដោះស្រាយ និងសមត្ថភាពក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។

សម្រាប់លោក លោក Meng Xiangqing អ្នកជំនាញខាងយោធាបានអះអាងថា ប្រតិបត្តិការត្រូវបានធ្វើឡើងក្នុងករណីពិសេសបំផុតពុំធ្លាប់ដែលធ្វើក្បែរកោះតៃវ៉ាន់ ដែលនេះជាការព្រមានកុំឲ្យអាម៉េរិកបន្តលេងជាមួយភ្លើងប្រយ័ត្នឆេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង