Cctimesw1140xh150cm copy

ពលរដ្ឋខ្មែរចំនួន៤នាក់ បានស្លាប់ដោយសារពុល«ស្រា»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ បាន​ស្លាប់​ជា​បន្តបន្ទាប់ និង​ ១៥​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​សារ​ករណី​ពុល​ស្រា​ថ្នាំចិនសែ​ប្រភេទ​សម្រួល​សរសៃ និង​ព្យាបាល​ក្រពះ ដែលមាន​ស្លាក​យីហោ តាំង គួ​យ ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅថ្ងៃទី​០៨-០៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច និង​ អាជ្ញាធរ​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​ថា វេលា​រំលងអធ្រាត្រ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ស្រុក​ម៉ាឡៃ អ្នកស្លាប់​ដោយសារ​ករណី​ពុល​ស្រា​មាន​ចំនួន​៣​នាក់ ក្នុងនោះ​ម្នាក់​ស្លាប់​នៅ​ថ្ងៃទី​០៨ ខែមិថុនា និង​២​នាក់​ទៀត​ស្លាប់​នៅ​យប់​ថ្ងៃទី​០៩ ខែមិថុនា រីឯ​៣​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ចំណែកឯ​នៅ​ក្រុង​ប៉ោយប៉ែត បុរស​ម្នាក់​បាន​ស្លាប់ និង​ ៤​នាក់​ទៀត​កំពុងស្ថិត​ក្នុងការ​សង្គ្រោះ ។​

បច្ចុប្បន្នរដ្ឋបាលខេត្ត​បាន​បញ្ជូន​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៅ​រំលែក​ទុក្ខ​គ្រួសារ​នៃ​សព ហើយក៏​កិច្ច​បន្ត ខេត្ត​បានអោយ​លោក​វេជ្ជ​ប​បណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​និង​មន្ត្រី​ពាក់​ព័​ន្ធំ​ចុះ​ស្រាវ​ជ្រា​រក​មូលហេតុ​នៃ​ការពុល​នេះហើយ។

នៅថ្ងៃទី ១១ មិថុនា នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរទំនិញ ផ្អាក់ការលក់ស្រា​ថ្នាំចិនសែស្លាក​យីហោ តាំង គួ​យ នៅតាមបណ្តាទីផ្សារទាំងអស់ រហូតមានការជូនដំណឹងថ្មី។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន ស្រា ពុល
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង