Smart saver cctime web bannertif

លោកស្រី Nancy Pelosi«គ្រោងបន្តដំណើរទៅព្រំដែនកូរ៉េ»ខណៈភាពតានតឹងកូរ៉េកំពុងក្តៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកស្រី Nancy Pelosi 

អាម៉េរិក៖ ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី Nancy Pelosi នាថ្ងៃទី ៤ កក្កដានេះ គ្រោងនឹងធ្វើទស្សនកិច្ចនៅតំបន់ព្រំដែនអន្តរកូរ៉េ ចំពេលដែលវិបត្តិកូរ៉េខាងជើងនឹងត្បូងកំពុងបន្តក្តៅឡើយៗ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីកូរ៉េខាងត្បូង។

របាយការណ៍បានបន្ថែមថា ប្រសិនបើដំណើរទស្សនកិច្ចនោះកើតឡើង លោកស្រី Pelosi នឹងក្លាយជាជនជាតិអាមេរិកកម្រិតខ្ពស់បំផុតដែលទៅតំបន់សន្តិសុខរួមរបស់កូរ៉េទាំងពីរ បន្ទាប់ពី ប្រធានាធិបតី Donald Trump បានទៅទីនោះក្នុងឆ្នាំ ២០១៩ សម្រាប់កិច្ចប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un។

AP បានបន្តថានៅព្រឹកថ្ងៃដដែល លោកស្រី Pelosi នឹងជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Pyo និងសមាជិកជាន់ខ្ពស់ផ្សេងទៀតនៃសភា ដើម្បីពិភាក្សាអំពីសន្តិសុខក្នុងតំបន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាអាកាសធាតុ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង