Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ចិនព្រមានអាម៉េរិកកុំបន្តលេងជាមួយភ្លើងប្រយ័ត្នឆេះឆាប់ៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នាថ្ងៃទី ៣សីហានេះបានព្រមានអាម៉េរិកកុំបន្តលេងជាមួយភ្លើងប្រយ័ត្នឆេះឆាប់ៗ ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប្រធានសភាអាម៉េរិកទៅតៃវ៉ាន់គឺជាការរឿងហួសបន្ទាត់ក្រហម ហើយអាម៉េរិកត្រូវតែសងថ្លៃរាល់ការខូចខាតប្រសិនមានការផ្ទុះកម្លាំងយោធាណាមួយកើតឡើង។ រដ្ឋមន្រ្តីចិនថ្លែងបែបនេះក្នុងឪកាសប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជាលើកទី ៥៥។

បើតាមរដ្ឋមន្រ្តីការបរទេសចិនលោក Wang បានថ្លែងបែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍មជ្ឈិមចិននៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅរាជធានីភ្នំពេញរបស់កម្ពុជា ដំណើរទស្សនកិច្ចរបស់ Pelosi ទៅតំបន់តៃវ៉ាន់គឺជាការដើរហួសបន្ទាន់ក្រហមដែលក្បត់កិច្ចសន្យាអាម៉េរិក-ចិន។ លោកបន្តថាអាមេរិកកំពុងរំលោភលើអធិបតេយ្យភាពរបស់ចិន។

រដ្ឋមន្រ្តីការបរទេសចិនរូបនេះសង្គត់ធ្ងន់ថា មេដឹកនាំតៃវ៉ាន់លោកស្រី សៃ អីងវីន កំពុងតែព្យាយាមអូសទាញយកអាម៉េរិកធ្វើជាខែលការពារប្រទេសរបស់ខ្លួន។ លោកបន្ថែមថាការស្វែងរក ឯករាជ្យតៃវ៉ាន់គឺជាការក្បត់ផលប្រយោជន៍ជាតិទាំងមូលរបស់ចិន ហើយចាត់នឹងមិនលើកលែងចំពោះនរណាលូកដៃរឿងផ្ទៃក្នុងរបស់ចិនឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង