
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានសង្ឃឹមថា កំដៅរវាងអាម៉េរិក និងទីក្រុងប៉េកាំង ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi នឹងថមថយដោយពុំមានការផ្ទុះយោធាណាមួយកើតឡើងរវាងមហាអំណាចទាំងពីរឡើយ។ នេះបើយោងតាមមន្រ្តីនៃសេតវិមានសហរដ្ឋអាម៉េរិក។
អ្នកនាំពាក្យសេតវិមានលោក John Kirby បានកត់សម្គាល់ថា គោលបំណងប្រធានអាម៉េរិក លោកស្រី Nancy Pelosi ជុំវិញដំណើរទស្សនកិច្ចនេះមិនមែនជាការរំលោភលើអធិបតេយ្យភាពរបស់ចិន ឬគោលនយោបាយ "ចិនតែមួយ" នោទេ។ លោក Kirby បន្តថា "អ្វីដែលអាម៉េរិកមិនចង់ឃើញគឺការវិលចូលទៅក្នុងប្រភេទនៃវិបត្តិ ឬជម្លោះណាមួយ" រឺសង្រ្គាមណាមួយជាមួយមហាអំណាចចិនឡើយ។
លោកស្រី Pelosi បានមកដល់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃអង្គារក្នុងដំណើរមួយដែលលោកស្រីអះអាងបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកដែលមិនផ្លាស់ប្តូរចំពោះការគាំទ្រតៃវ៉ាន់ក្នុងការគ្រប់គ្រងដោយខ្លួន។ ប៉ុន្តែប្រទេសចិនបានថ្កោលទោសដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល ២៥ ឆ្នាំថាជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
ប្រទេសចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ការប្រើកម្លាំងដើម្បីនាំយកវាមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ សហរដ្ឋអាមេរិកបានព្រមានចិនមិនឲ្យប្រើដំណើរទស្សនកិច្ចនេះជាលេសសម្រាប់សកម្មភាពយោធាប្រឆាំងតៃវ៉ាន់នោះទេលើសពីការចល័តទ័ព លោក Kirby បាននិយាយថា ប្រទេសចិនអាចប្រើ "ការបង្ខិតបង្ខំសេដ្ឋកិច្ច" ប្រឆាំងនឹងតៃវ៉ាន់ឲ្យជាប់គាំង៕