
ចិន៖ចិនបានថ្កោលទោសដាច់អហឹង្កា ចំពោះអាម៉េរិកដែលបានរំលោភលើគោលការណ៍ចិនតែមួយ ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់តៃវ៉ាន់ ដែលនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិទាំងបីរបស់ចិន-អាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ជាផ្លូវការរបស់ក្រសួងការបរទេសចិន។
យោងតាមសេចក្តីថ្លែងការណ៍របស់ចិនបានឲ្យដឹងថា អាម៉េរិកបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ចិនហើយថែមទាំងបំផ្លាញសន្តិភាព និង ស្ថិរភាពយ៉ាងធ្ងន់ធ្ងរនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ថែមទៀតផង។ អាម៉េរិកកំពុងតែមានចេតនាជំរុញឲ្យតៃវ៉ាន់ប្រកាសឯករាជ្យរបស់ខ្លួន។ ចិនប្រឆាំងដាច់ខាត និង ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយបានធ្វើបាតុកម្មយ៉ាងធ្ងន់ធ្ងរ និងតវ៉ាយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកហើយចិននឹងឲ្យអាម៉េរិកសងថ្លៃខូចខាតទាំងស្រុងប្រសិនបើមានការផ្ទុះយោធាណាមួយកើតឡើង។
បើតាមមហាអំណាចចិន តៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូលដោយនេះត្រូវបានទទួលស្គាល់យ៉ាងច្បាស់ដោយដំណោះស្រាយមហាសន្និបាតអង្គការសហប្រជាជាតិលេខ ២៧៥៨ នាឆ្នាំ ១៩៧១។
ចិនបានហៅ ដំណើរទស្សនកិច្ចលោកស្រី Pelosi គឺជាសកម្មភាព ញុះញង់ផ្នែកនយោបាយដ៏សំខាន់មួយដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្លាស់ប្តូរជាផ្លូវការរបស់អាម៉េរិកជាមួយតៃវ៉ាន់ ហើយអាចរុញច្រានឲ្យតៃវ៉ាន់ប្រកាសឯករាជ្យរបស់ខ្លួន។
ជំហររបស់ ចិន និងប្រជាជនចំពោះបញ្ហាតៃវ៉ាន់ គឺស្របគ្នា ចិនប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ជាមួយប្រជាជនចិនជាង ១.៤ ពាន់លាននាក់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋចិនដោយនេះ គឺជាសេចក្តីប្រាថ្នារួម និង ទំនួលខុសត្រូវដ៏ពិសិដ្ឋរបស់កូនប្រុសស្រីចិនទាំងអស់ ដើម្បីសម្រេចបាននូវការបង្រួបបង្រួមពេញលេញនៃមាតុភូមិ។
ចិនពិតជានឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រីប៉េឡូស៊ី ផលវិបាកទាំងអស់ដែលកើតឡើងត្រូវតែកើតឡើងដោយភាគីអាម៉េរិក និង កងកម្លាំងបំបែកខ្លួន "ឯករាជ្យតៃវ៉ាន់"៕