
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នាថ្ងៃទី ៧សីហានេះ បានព្រមានចំៗថា ប្រសិនបើប្រធានសភាអាម៉េរិកធ្វើដំណើរមកតៃវ៉ាន់មែន យោធាចិននឹងមិននៅអង្គុយស្ងៀមចាំត្រេកអរនោះទេ ចិន នឹងចាត់វិធានការបន្ទាន់ភ្លាមៗ។
អ្នកពាក្យចិនរូបនេះថ្លែងបន្ទាប់ពីស្ថានការណ៌នយោបាយចិន អាម៉េរិក ជុំវិញកោះតៃវ៉ាន់កាន់តែក្តៅគគុក ពោលបន្ទាប់ពីប្រធានសភាអាម៉េរិកគ្រោងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់៕