
ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានាថ្ងៃទី២ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ។ នេះបើយោងតាមការអះអាងរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាថ្លែងប្រាប់ស៊ីស៊ីថាមស៍។
បើតាមស្ថានទូតចិនបានឲ្យដឹងថា ដំណើរមកដល់របស់លោក វ៉ាង យី គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាននាឆ្នាំ២០២២នេះ ពោលគឺចាប់ពីថ្ងៃទី ៣១ ដល់ថ្ងៃទី ៦ខែសីហាខាងមុននេះ។
គួរបញ្ជាក់ថា កម្ពុជារៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធដែលមានការចូលរួមរហូតដល់ទៅ៣៨ប្រទេសចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ទីក្រុងភ្នំពេញ។
ជាកិច្ចប្រជុំចំពេលដែលពិភពលោកលេចចេញបញ្ហាភូមា រឿងកោះតៃវ៉ាន់ជាមួយចិន សង្រ្គាមនៅអ៊ុយក្រែនជាមួយរុស្ស៊ីបន្ថែមលើជំងឺរាតត្បាតកូវីដដែលមិនទាន់ចប់នៅឡើយ។ តួអង្គសំខាន់ដែលគួរតាមដានគឺរដ្ឋមន្រ្តីការបរទេស៖ រុស្ស៊ី អាម៉េរិក ចិន ជប៉ុន ឥណ្ឌានិងអូស្រ្តាលី នៅកម្ពុជា ដែលកំពុងរកការតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញ់ជាតិ និង អន្តរជាតិ៕