
ថៃ៖ ប្រទេសថៃបានរកឃើញករណីឆ្លងជំងឺអុតស្វាថ្មីលើបុរសម្នាក់ដែលរស់នៅជាមួយមនុស្ស ១០ នាក់ផ្សេងទៀតក្នុងទីក្រុងបាងកកកាលពីម្សិលមិញ។នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍។
បើតាម លោក Anutin Charnvirakul រដ្ឋមន្រ្ដីក្រសួងសុខភាពសាធារណៈថៃបានអះអាងថា អ្នកឆ្លងជំងឺនេះមានអាយុ ៤៧ឆ្នាំ ដែលមានអាការះគ្រុនក្តៅខ្លាំង និងពងបែកលើរាងកាយកាលពីថ្ងៃទី១២ ខែកក្កដា ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Vajira។ រដ្ឋមន្ត្រីរូបនេះបន្តថា លទ្ធផលនៃការធ្វើតេស្តមន្ទីរពិសោធន៍ ពីនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បានបញ្ជាក់ថា លោកបានឆ្លងជំងឺអុតស្វា បន្ទាប់ពីបានរួមភេទជាមួយជនបរទេសរួច។
លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយថា មនុស្ស ១០ នាក់ដែលរស់នៅក្នុងផ្ទះតែមួយជាមួយគាត់ត្រូវបានចាត់ទុកថាជាក្រុមដែលមានហានិភ័យ។ មន្រ្តីពាក់ព័ន្ធបានតម្រូវពួកគេឆ្លងកាត់ការធ្វើតេស្តមន្ទីរពិសោធន៍ ហើយអាជ្ញាធរសុខាភិបាលកំពុងរង់ចាំលទ្ធផល។ ក្រុមមន្ត្រីក៏កំពុងព្យាយាមស្វែងរកមនុស្សផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ។
គួរបញ្ជាក់ថាករណីកើតជំងឺស្វាលើកដំបូងនៅប្រទេសថៃ គឺបុរសជនជាតិនីហ្សេរីយ៉ា ដែលកំពុងព្យាបាលនៅរាជធានីភ្នំពេញ៕