Cctime 6monthsfree desktop
Cc times  web banner kh (2)

តៃវ៉ាន់៖លោកស៊ី ជីនពីងព្រមានលោកបៃឌិន«កុំចង់លេងជាមួយភ្លើង ប្រយ័ត្នឆេះខ្លួន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ស៊ី ជីនពីង សន្ទនាតាមរយៈទូរស័ព្ទជាមួយលោក ចូ បៃឌិន កន្លងទៅ។រូបភាព៖The New York Times

ចិន៖ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃទី ២៨ កក្កដាបានបើកកិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ក្នុងកិច្ចសន្ទនានោះ លោក ស៊ី ជីនពីង បានព្រមានចំៗទៅកាន់លោកចូ បៃឌិន លើបញ្ហាកោះតៃវ៉ាន់ថា «កុំចង់លេងជាមួយភ្លើង ប្រយ័ត្នឆេះខ្លួន»។

ការព្រមាននេះ លោកស៊ីចង់បញ្ជាក់ប្រាប់ទៅអាម៉េរិក ពីគោលជំហររបស់ចិន ប្រឆាំងដាច់ខាត ចំពោះការបំបែកខ្លួន របស់កោះតៃវ៉ាន់ និង ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកដោយកងកម្លាំងខាងក្រៅ ដោយបញ្ហាកោះតៃវ៉ាន់ គឺរូមចិត្តតែមួយ ហើយវាគឺជាឆន្ទៈដ៏មុតមាំរបស់ប្រជាជនចិនជាង ១ពាន់បួនលាននាក់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដីរបស់ប្រទេសចិន។

បើតាមលោកស៊ី ជីនពីង អាម៉េរិកមិនអាចដើរបញ្ច្រាស់ទឹកចិត្តប្រជាជនចិនបាននោះទេ ហើយការដែលយកខ្លួនមកលេងជាមួយភ្លើង វាស្នើនឹងដុតខ្លួនឯង ។ អាម៉េរិក គួរតែគោរពគោលការណ៍ចិនតែមួយ ដែលខ្លួនធ្លាប់ប្រកាសកន្លងមក និង អនុវត្តសេចក្តីថ្លែងការណ៍រួមទាំងបី រវាងចិន-អាម៉េរិក ដែលធ្វើកន្លងមក ។

លោក ស៊ី ជីនពីង បានអះអាងថា ការចាត់ទុកចិនជាគូប្រជែងដ៏សំខាន់បំផុតរបស់អាម៉េរិក គឺជាការវាយតម្លៃខុសនៃទំនាក់ទំនងចិន និងអាម៉េរិក ហើយវាជាការបកស្រាយខុសនៃការអភិវឌ្ឍន៍របស់ចិន ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាជននៃប្រទេសទាំងពីរ និង ភាពសុខដុមរមនារវាងពួកគេ។សម្រាប់លោកស៊ី អាម៉េរិក និងចិន គួរតែរក្សាទំនាក់ទំនងល្អជាមួយគ្នា ប្រើប្រាស់ក្របខណ្ឌទំនាក់ទំនងដែលមានស្រាប់ឱ្យបានល្អ និង ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជាការឆ្លើយតប លោក ចូ បៃឌិន បានអះអាងថា អាម៉េរិកប្រកាន់គោលនយោបាយចិនតែមួយមិនដែលផ្លាស់ប្តូរនឹងមិនគាំទ្រចំពោះ "ឯករាជ្យភាព" របស់កោះតៃវ៉ាន់។លោកថា ពិភពលោកបច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ហើយកិច្ចសហប្រតិបត្តិការរវាងអាម៉េរិក និងចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជននៃពិភពលោកទាំងមូល។

លោក ចូ បៃឌិន បានចាត់ទុកការសន្ទនាជាមួយលោកស៊ីនៅពេលនេះ ជាដំណើរដោយរលូន ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ជៀសវាងការយល់ច្រឡំ និង ការវិនិច្ឆ័យខុស ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យដែលជាផលប្រយោជន៍រួម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង