Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មចិនព្យាយាម«ធ្វើអត្តឃាត»ក្រោយសង្ស័យប្រព្រឹត្តអំពើពុករលួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង បច្ចេកវិទ្យាចិន លោក Xiao Yaqing បានព្យាយាមធ្វើអត្តឃាតដោយអារកដៃខ្លួនឯង។ការគ្រោងធ្វើអត្តឃាតនេះ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីចិនរូបនេះ ត្រូវបានអាជ្ញាធរចិនបានដាក់ការសង្ស័យថា បានរំលោភច្បាប់ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ។

គណៈកម្មការត្រួតពិនិត្យរដ្ឋនៃគណៈកម្មាធិការកណ្តាល សម្រាប់អធិការកិច្ចវិន័យ បានអះអាងថា លោក Xiao Yaqing រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង បច្ចេកវិទ្យាចិន ត្រូវបានគេសង្ស័យថា បានរំលោភច្បាប់ បច្ចុប្បន្នលោកកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយគណៈកម្មាធិការកណ្តាល ដើម្បីរៀបចំធ្វើអធិការកិច្ចវិន័យនៃបក្សកុម្មុយនិស្តចិន។

ប្រភពនៅក្នុងទីក្រុងប៉េកាំង បាននិយាយថា លោកXiao Yaqing ត្រូវបានបក្សកុម្មុយនិស្តចិនស៊ើបអង្កេត ត្រូវបានគេសង្ស័យថា លោកមានកំហុសធំនៅពេលលោកគ្រប់គ្រងក្រុមហ៊ុនសាជីវកម្មអាលុយមីញ៉ូមរដ្ឋចិន(Aluminum Corporation of China)។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មព្យាចិនរូបនេះ ត្រូវបានក្រុមអធិការកិច្ចវិន័យបក្ស ចាប់ខ្លួននៅ គេហដ្ឋានរបស់ លោកក្នុង ទីក្រុង ប៉េកាំង មុនពេលចាប់ខ្លួនលោក Xiao Yaqing ព្យាយាមធ្វើអត្តឃាតដោយអារកដៃខ្លួនឯង តែមិនបានសម្រេចត្រូវបានគេជួយសង្រ្គោះទាន់ពេល៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង